នេះជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ ឈរ និងភាពច្នៃប្រឌិតរបស់ទីក្រុងហាណូយ ក្នុងការកសាងសង្គមសិក្សាដ៏ទូលំទូលាយ ដែលប្រជាជនគ្រប់រូបមានឱកាសសិក្សារៀនសូត្រអស់មួយជីវិត ដោយរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ច្នៃប្រឌិត និងបរិយាប័ន្ន។ ការចូលរួមបណ្តាញទីក្រុងសិក្សាសកលនឹងជួយទីក្រុងហាណូយមានឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្តូរការត្រិះតិះ ចំណេះដឹង និងបទពិសោធន៍ជាមួយទីក្រុងសិក្សាផ្សេងទៀតនៅជុំវិញពិភពលោក និងជាមួយអ្នកជំនាញឈានមុខគេលើពិភពលោកក្នុងវិស័យអប់រំ។ រដ្ឋធានីហាណូយក៏នឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំជាមួយទីក្រុងសិក្សាផ្សេងទៀត ដោយក្លាយជាគំរូសម្រាប់ការកសាងសង្គមសិក្សា និងជាចំណុចភ្លឺនៅក្នុងតំបន់ ក្នុងកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ និងច្នៃប្រឌិត។
ដូច្នេះហើយ រហូតមកដល់ពេលនេះ វៀតណាមមានទីក្រុងចំនួន ៦ ហើយ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាសកល"។ មុនទីក្រុងហាណូយ មានទីក្រុង Sa Dec ទីក្រុង Cao Lanh (ខេត្ត Dong Thap) ទីក្រុង Vinh (ខេត្ត Nghe An) ទីក្រុង Son La (ខេត្ត Son La) និងទីក្រុងហូជីមិញ ត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញនេះ៕








