ព័ត៌មាន ទីក្រុងហាណូយត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាសមាជិកនៃ “បណ្តាញទីក្រុងសិក្សាសកល“ 05/12/2025 អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO ) កាលពីថ្ងៃទី ៤ ខែធ្នូ បានប្រកាសទីក្រុងចំនួន ៧២ មកពីប្រទេសចំនួន ៤៦ ជាសមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការ UNESCO រួមទាំងទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។ ទេសភាពបឹង Guom ដែលចាត់ទុកជានិមិត្តរូបឲ្យវប្បធម៌ នៅរដ្ឋធានីហាណូយ។ រូបថត៖ VNAនេះជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ ឈរ និងភាពច្នៃប្រឌិតរបស់ទីក្រុងហាណូយ ក្នុងការកសាងសង្គមសិក្សាដ៏ទូលំទូលាយ ដែលប្រជាជនគ្រប់រូបមានឱកាសសិក្សារៀនសូត្រអស់មួយជីវិត ដោយរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ច្នៃប្រឌិត និងបរិយាប័ន្ន។ ការចូលរួមបណ្តាញទីក្រុងសិក្សាសកលនឹងជួយទីក្រុងហាណូយមានឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្តូរការត្រិះតិះ ចំណេះដឹង និងបទពិសោធន៍ជាមួយទីក្រុងសិក្សាផ្សេងទៀតនៅជុំវិញពិភពលោក និងជាមួយអ្នកជំនាញឈានមុខគេលើពិភពលោកក្នុងវិស័យអប់រំ។ រដ្ឋធានីហាណូយក៏នឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំជាមួយទីក្រុងសិក្សាផ្សេងទៀត ដោយក្លាយជាគំរូសម្រាប់ការកសាងសង្គមសិក្សា និងជាចំណុចភ្លឺនៅក្នុងតំបន់ ក្នុងកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ និងច្នៃប្រឌិត។លោកស្រី ង្វៀន ធីវ៉ាន់អាញ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការយូណេស្កូ បានអះអាងថា នេះជាសេចក្តីរីករាយរួមសម្រាប់ទីក្រុងហាណូយ និងប្រទេសជាតិទាំងមូល។ រូបថត៖ VNA ផ្សាយដូច្នេះហើយ រហូតមកដល់ពេលនេះ វៀតណាមមានទីក្រុងចំនួន ៦ ហើយ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាសកល"។ មុនទីក្រុងហាណូយ មានទីក្រុង Sa Dec ទីក្រុង Cao Lanh (ខេត្ត Dong Thap) ទីក្រុង Vinh (ខេត្ត Nghe An) ទីក្រុង Son La (ខេត្ត Son La) និងទីក្រុងហូជីមិញ ត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញនេះ៕

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO ) កាលពីថ្ងៃទី ៤ ខែធ្នូ បានប្រកាសទីក្រុងចំនួន ៧២ មកពីប្រទេសចំនួន ៤៦ ជាសមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការ UNESCO រួមទាំងទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។ ទេសភាពបឹង Guom ដែលចាត់ទុកជានិមិត្តរូបឲ្យវប្បធម៌ នៅរដ្ឋធានីហាណូយ។ រូបថត៖ VNAនេះជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ ឈរ និងភាពច្នៃប្រឌិតរបស់ទីក្រុងហាណូយ ក្នុងការកសាងសង្គមសិក្សាដ៏ទូលំទូលាយ ដែលប្រជាជនគ្រប់រូបមានឱកាសសិក្សារៀនសូត្រអស់មួយជីវិត ដោយរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ច្នៃប្រឌិត និងបរិយាប័ន្ន។ ការចូលរួមបណ្តាញទីក្រុងសិក្សាសកលនឹងជួយទីក្រុងហាណូយមានឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្តូរការត្រិះតិះ ចំណេះដឹង និងបទពិសោធន៍ជាមួយទីក្រុងសិក្សាផ្សេងទៀតនៅជុំវិញពិភពលោក និងជាមួយអ្នកជំនាញឈានមុខគេលើពិភពលោកក្នុងវិស័យអប់រំ។ រដ្ឋធានីហាណូយក៏នឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំជាមួយទីក្រុងសិក្សាផ្សេងទៀត ដោយក្លាយជាគំរូសម្រាប់ការកសាងសង្គមសិក្សា និងជាចំណុចភ្លឺនៅក្នុងតំបន់ ក្នុងកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ និងច្នៃប្រឌិត។លោកស្រី ង្វៀន ធីវ៉ាន់អាញ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការយូណេស្កូ បានអះអាងថា នេះជាសេចក្តីរីករាយរួមសម្រាប់ទីក្រុងហាណូយ និងប្រទេសជាតិទាំងមូល។ រូបថត៖ VNA ផ្សាយដូច្នេះហើយ រហូតមកដល់ពេលនេះ វៀតណាមមានទីក្រុងចំនួន ៦ ហើយ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាសកល"។ មុនទីក្រុងហាណូយ មានទីក្រុង Sa Dec ទីក្រុង Cao Lanh (ខេត្ត Dong Thap) ទីក្រុង Vinh (ខេត្ត Nghe An) ទីក្រុង Son La (ខេត្ត Son La) និងទីក្រុងហូជីមិញ ត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញនេះ៕