ផលិតផល OCOP នៃភូមិគ្រឿងភាជន៍ Bat Trang ទីក្រុងហាណូយ
កម្មវិធី “ឃុំមួយផលិតផលមួយ” (ហៅកាត់ថា OCOP) ត្រូវបានរដ្ឋាភិបាល អនុម័តកាលពីខែឧសភាឆ្នាំ២០១៨ សំដៅរួមចំណែកទៅក្នុងការអនុវត្តកម្មវិធី គោលដៅជាតិស្ដីពីការកសាងជនបទថ្មី។ រដ្ឋធានីហាណូយ ដែលជាមជ្ឈមណ្ឌល OCOP ធំបំផុតលើទូទាំងប្រទេស កំពុងជំរុញខ្លាំងការតភ្ជាប់ដោះដូរផលិតផល OCOP ជាមួយតំបន់ផ្សេងៗទៀត។
ចំណុចស្នូលនៃកម្មវិធី OCOP នោះគឺការអភិវឌ្ឍផលិតផលកសិកម្ម ក្រៅ ពីកសិកម្ម និងសេវាកម្មដែលជាឧត្តមភាព នៃតំបន់នីមួយៗតាមសង្វាក់តម្លៃ។ ផលិតផល OCOP ត្រូវបានវាយតម្លៃតាមចំណាត់ថ្នាក់ចំនួន៥ (ពីផ្កាយ១ដល់ផ្កាយ៥) ក្នុងនោះថ្នាក់ផ្កាយ៥ធានាបាននូវគុណភាពអន្តរជាតិ។ គោលដៅនៃកម្មវិធី OCOP ជាតិដល់ឆ្នាំ២០២០ គឺមានផលិតផលប្រមាណ២៥០០ ក្នុងនោះទីក្រុង ហាណូយមានផលិតផលប្រមាណ១០០០។ លោក Ta Van Tuong នាយក រងមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖
“កម្មវិធី OCOP ជួយឲ្យផលិតផលមានម៉ាកយីហោ បទដ្ឋាននិងឈ្មោះ ដោយឡែក។ កាលណាដែលផលិតផលមួយត្រូវបានបញ្ជាក់ជាផលិតផល OCOP រួចហើយ ទើបយកទៅដោះដូរបាន។ ប្រសិនបើ ជាផលិតផលមិនទាន់កែច្នៃ គឺ ត្រឹមដាក់លក់ដោយផ្ទាល់នៅតាមផ្សារប្រពៃណីតែប៉ុណ្ណោះ។ ចំណែកឯផលិត ផល OCOP អាចជ្រៀតចូលក្នុងកាណាល់ចែកចាយទំនើបៗដូចជាផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយជាពិសេសគឺក្នុងបណ្ដាពាណិជ្ជកម្មអេឡិច ត្រូនិក។ ប្រការនេះជួយបង្កើនតម្លៃរបស់ផលិតលក៏ដូចជាចូលជិតជាមួយអ្នកប្រើ ប្រាស់យ៉ាងល្អបំផុត”។
ជារៀងរាល់ឆ្នាំ បន្ទាប់ពីមានផលិតផល OCOP ថ្មីៗ ទីក្រុងហាណូយតែងតែ រៀបចំសកម្មភាពពន្លឿនពាណិជ្ជកម្មជាច្រើនដូចជាសិក្ខាសាលាតភ្ជាប់ការដោះដូរផលិតផល និងពិព័រណ៍ផលិតផល OCOP ហាណូយជាមួយតំបន់ផ្សេងៗ ពិធី បុណ្យផលិតផលនៃភូមិរបរនិងទំនិញកសិផល ចំណីអាហារហាណូយបើក ទូលាយ ជាដើម។ នាពេលខាងមុខនេះ ទីក្រុងហាណូយនឹងកសាងមជ្ឈមណ្ឌល ច្នៃប្រឌិត រចនានិងឧទ្ទេសនាមផលិតផល OCOP ដោយផ្សាភ្ជាប់នឹងសេវាទេស ចរណ៍។ លោកស្រី Ha Thi Vinh ប្រធានសមាគមន៍សិប្បកម្មវិចិត្រសិល្បៈនិងភូមិ របរហាណូយបានឲ្យដឹងថា៖
“ការផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិតផលិតផល OCOP មានសារសំខាន់ណាស់។ យើងខ្ញុំបានកសាងមជ្ឈមណ្ឌលផ្សព្វផ្សាយភូមិរបរវៀតណាមនៅភូមិ Bat Trang រួចហើយ។ នេះជាទីកន្លែងដើម្បីឲ្យផលិតផល OCOP របស់ហាណូយជួបប្រា ស្រ័យជាមួយផលិតផល OCOP លើទូទាំងប្រទេស ព្រមទាំងផ្ដល់នូវឱកាសដើម្បី ពន្លឿនពាណិជ្ជកម្មផងដែរ។ រាល់ផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏ល្អប្រណិត នៅតាមភូមិរបរនានារបស់ទីក្រុងហាណូយ អាចប្រកួតប្រជែងជាមួយទីផ្សារអន្តរ ជាតិ។ ប្រសិនបើភូមិរបរសិប្បកម្មទាំងនោះមានការអភិវឌ្ឍ យើងនឹងទាក់ទាញ បាននូវពលករយ៉ាងច្រើនសន្ធឹកសន្ធាប់”។
សមាគមន៍អ្នកលក់រាយវៀតណាមបានអំពាវនាវឲ្យបណ្ដាផ្សារទំនើបនិង ហាងលក់ទំនិញនានានៅក្នុងទីក្រុងហាណូយ ក៏ដូចជាលើទូទាំងប្រទេសចូលរួមជំនួបប្រាស្រ័យជាមួយម្ចាស់អាជីវកម្ម OCOP ដើម្បីពិភាក្សាអំពីសកម្មភាពជួញដូរ ទំនិញ។ លោកស្រី Bui Thi Thanh Ha នាយិកាសហករណ៍ផលិតកម្មកសិកម្ម Thanh Ha នៅស្រុក Thuong Tin ទីក្រុងហាណូយ បានឲ្យដឹងថា៖
“កម្មវិធី OCOP មានអត្ថន័យជាក់ស្ដែង ដោយមានក្រមបទដ្ឋានវាយតម្លៃ ផលិតផលគ្រប់ជ្រុងជ្រោយនិងយ៉ាងល្អិតល្អន់។ អាស្រ័យដោយទទួលបានវិញ្ញាបន បត្រ ផលិតផលរបស់យើងខ្ញុំត្រូវបានស្គាល់ដល់យ៉ាងទូលំទូលាយ។ នាបច្ចុប្បន្ន សហករណ៍របស់យើងខ្ញុំផ្គត់ផ្គង់ផលិតផលសម្រាប់ផ្សារទំនើប Big C Aeon និង Lotte ហើយតាមរយៈផ្សារទំនើបនេះ ផលិតផលត្រូវបានបញ្ជូនទៅកាន់ខេត្ត ក្រុងនៅជុំវិញទីក្រុងហាណូយដូចជា Bac Giang Hai Phong Quang Ninh”។
កម្មវិធីតភ្ជាប់ការដោះដូរផលិតផល OCOP នៅតាមតំបន់នីមួយៗបានរួម ចំណែកជួយឲ្យកម្មវិធី OCOP ជាតិមានការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយ ចីរភាព។ អាស្រ័យហេតុនេះ ផលិតផល OCOP របស់ហាណូយមិនត្រឹមតែត្រូវ បានស្គាល់ដល់យ៉ាងទូលំទូលាយនៅទីផ្សារក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំង ឈានទៅដល់ទីផ្សារពិភពលោកទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម