• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយជំរុញពាណិជ្ជកម្មដោយផ្សារភ្ជាប់នឹងការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌

អបអរសាទរខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី ( ១០ តុលា ១៩៥៤- ១០ តុលា ២០២៤) មជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ទីក្រុងហាណូយ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជននៃសង្កាត់ Bac Tu Liem រៀបចំពិព័រណ៍ជំរុញពាណិជ្ជកម្ម ដោយផ្សារភ្ជាប់នឹងការផ្សព្វផ្សាយទេសចរណ៍និងវប្បធម៌ក្នុងស្រុក Bac Tu Liem ។
ភ្ញៀវទស្សនាទិញទំនិញនៅឯពិព័រណ៍នេះ។

ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីលានធំនៃសួនឧទ្យាន Hoa Binh ស្រុក Bac Tu Liem ទីក្រុងហាណូយ។

ដោយមានស្តង់ទំនិញចំនួន ១០០ របស់អង្គភាពនិងអាជីវកម្មជិត ១០០ មកពីខេត្ត-ក្រុងចំនួន ៣២ នៅទូទាំងប្រទេស និងភូមិសិប្បកម្មប្រពៃណីក្នុងទីក្រុងហាណូយបានចូលរួមតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលឆ្នើម និងផលិតផលពិសេសក្នុងតំបន់ ផលិតផលកសិកម្មកែច្នៃ ទំនិញប្រើប្រាស់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ សិប្បកម្ម និងផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន... ក៏ដូចជាការផ្សព្វផ្សាយរូបភាពនៃវប្បធម៌និងប្រវត្តិសាស្ត្រក្នុងស្រុក។

ពិព័រណ៍នេះក៏មានសកម្មភាពដូចជា៖ ការតាំងបង្ហាញផលិតផល; ការសម្តែងអាវផាយប្រពៃណី; សាកពិសោធន៍ផលិតផល; សកម្មភាពវប្បធម៌និងសិល្បៈប្រពៃណី។ ជាពិសេស ពិព័រណ៍ក៏មានបរិយាកាស៖ តាំងពិព័រណ៍ហ្វូស៊ីលរបស់សារមន្ទីរហ្វូស៊ីលហាណូយ; បរិយាកាសសៀវភៅ និងសកម្មភាពលេងកម្សាន្តសម្រាប់កុមារ; បរិយាកាសតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុនផលិតរថយន្ត និងម៉ូតូអគ្គិសនី Vinfast និងក្រុមហ៊ុនម៉ូតូ Harley-Davidson ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top