• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាបុណ្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ Quang Nam លើកទី៤៖ រីកសាយភាយសេចក្តី ប្រាថ្នាសហគ្រិនភាពជាតិ

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Tam Ky គណៈកម្មាធិការ ប្រជាជនខេត្ត Quang Nam បានរៀបចំទិវាបុណ្យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ Quang Nam លើកទី ៤ - TechFest Quang Nam ឆ្នាំ ២០២៣ ក្រោមប្រធានបទ “រីកសាយ ភាយសេចក្តីប្រាថ្នាសហគ្រិនភាពជាតិ”។
ផលិតផលដែលត្រូវបានតាំងបង្ហាញនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)

TechFest Quang Nam ២០២៣ មានសកម្ម ភាព និងព្រឹត្តិការណ៍ថ្នាក់ជាតិនិងអន្តរជាតិ ចំនួន ៩ សំដៅបញ្ជាក់ពីឋានៈ និងតួនាទី របស់ ខេត្ត Quang Nam និងប្រទេសជាតិទាំងមូលក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ ផ្តើមអាជីវកម្ម។ TechFest Quang Nam ២០២៣ បានទាក់ទាញស្តង់ទំនិញជិត ៣០០ ស្តង់ ដែលឧទ្ទេសនាមពីគំនិត ផលិតផលចាប់ផ្តើមអាជីវកម្ម និងផលិតផល OCOP ជិត ១០០០។

ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះ ក៏មានសិក្ខាសាលា វេទិការ និងសន្និសិទ ខ្នាតធំ និងឯកទេសជាច្រើន ស្តីពីសមាសភាគនានានៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើម អាជីវកម្ម ដោយមានការចូលរួមពីអង្គការគាំទ្រការចាប់ផ្តើមអាជីវកម្មថ្នាក់មជ្ឈិម ខេត្តក្រុងក្នុងស្រុក អ្នកជំនាញ ទីប្រឹក្សាជួរមុខក្នុងស្រុកនិងអន្តរជាតិក្នុងវិស័យចាប់ផ្ដើម អាជីវកម្ម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top