• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិញអំបិលដើមឆ្នាំ - ទម្លាប់ល្អ មានលក្ខណៈមនុស្សសាស្ត្រ ជាមួយនឹងបំណអប្រាថ្នាសម្បូរសប្បាយនិងសុភមង្គមក្នុងឆ្នាំថ្មី

“ទិញអំបិលដើមឆ្នាំ ទិញកំបោរចុងឆ្នាំ” គឺជាទំនៀមទម្លាប់ដែលមានតាំងពីច្រើនជំនាន់មកហើយ ហើយបច្ចុប្បន្នត្រូវបានជនជាតិវៀតណាមរក្សា។
បន្ទាប់ពីនាំយកអំបិលមកផ្ទះ គេតែងតែបែងចែកវាទៅជាថង់តូចៗ ឬដាក់ក្នុងកញ្ចប់ក្រហម ដើម្បីងាយស្រួលទុកដាក់។ អាជីវករនឹងទុកថង់អំបិលនៅតូបដោយសង្ឃឹមថានឹងទាក់ទាញអតិថិជន ហើយអ្នកធ្វើដំណើរឆ្ងាយក៏នឹងដាក់ក្នុងវ៉ាលីខ្លះដើម្បីធ្វើដំណើរប្រកបដោយសុវត្ថិភាព (រូបថត៖ cafef.vn)
បន្ទាប់ពីនាំយកអំបិលមកផ្ទះ គេតែងតែបែងចែកវាទៅជាថង់តូចៗ ឬដាក់ក្នុងកញ្ចប់ក្រហម ដើម្បីងាយស្រួលទុកដាក់។ អាជីវករនឹងទុកថង់អំបិលនៅតូបដោយសង្ឃឹមថានឹងទាក់ទាញអតិថិជន ហើយអ្នកធ្វើដំណើរឆ្ងាយក៏នឹងដាក់ក្នុងវ៉ាលីខ្លះដើម្បីធ្វើដំណើរប្រកបដោយសុវត្ថិភាព (រូបថត៖ cafef.vn)

 ដូច្នេះហើយ បន្ទាប់ពីពេលវេលាឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី អ្នកលក់អំបិលចូលឆ្នាំថ្មីនៅទីក្រុងហាណូយបានទៅកន្លែងដូចជា វត្ត Tran Quoc  វិហារ Ngoc Son វត្ត Quan Su និងតំបន់បឹង Hoan Kiem ... ដើម្បីលក់វត្ថុសំណាងនេះ។ អំបិលត្រូវបានខ្ចប់ក្នុងថង់ពណ៌ក្រហមតូចៗ ដែលអាចមានជាមួយដែកកេះមួយដែរ។

តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិវៀតណាម អំបិលគឺជាគ្រឿងផ្សំសំខាន់ទីពីរមិនអាចខ្វះបានរបស់ជនជាតិវៀតណាមបន្ទាប់ពីបាយ។ អំបិលពណ៌ស គឺជារួមបញ្ចូលនៃស្ថានសួគ៌ និងផែនដី ពណ៌សនៃអំបិលតំណាងឱ្យភាពស្អាតស្អំ ភាពបរិសុទ្ធ រសជាតិប្រៃនៃអំបិលមានឥទ្ធិពលនាំសំណាងក្នុងឆ្នាំថ្មី។ ក្រៅពីនេះ ទំនៀមទម្លាប់ទិញអំបិលនៅដើមឆ្នាំក៏មានសារៈសំខាន់ខ្លាំងក្នុងវប្បធម៌ធ្វើម្ហូបរបស់ជនជាតិវៀតណាម។ ហើយសំខាន់ជាងនេះទៅទៀតការទិញអំបិលនៅដើមឆ្នាំក៏មានន័យថាសូមជូនពរឱ្យមានភាពសម្បូរធូធារនិងភាពសុខដុមរមនាក្នុងគ្រួសារនិងទំនាក់ទំនងអាជីវកម្ម។ យោងតាមអ្នកស្រាវជ្រាវរឿងព្រេងនិទាន ការទិញ-លក់អំបិលនៅដើមឆ្នាំគឺជាទំនៀមទម្លាប់ដ៏ល្អដែលត្រូវបានរក្សាដោយប្រជាជននៅតំបន់ដីសណ្ដខាងជើង ហើយបានផ្សព្វផ្សាយដល់ក្មេងៗជំនាន់ក្រោយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top