• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទាំងអស់គ្នាស្រុះចិត្តគំនិតក្នុងការតស៊ូប្រឆាំងអំពើពុករលួយ

ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងសន្និបាតមជ្ឈិមលើកទី ៥ នីតិកាលទី ១៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺគម្រោងបង្កើតគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្មថ្នាក់ខេត្ត។ សាធារណៈមតិជនជឿជាក់ថា នេះគឺជាជំហានបន្តប្រកបដោយជោគជ័យនូវគំរូគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលបានដំណើរការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក។ ហើយការបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្តត្រូវបានចាត់ទុកថា ជាវិធានការដ៏មានប្រសិទ្ធភាពដើម្បីឲ្យទាំងអស់គ្នាស្រុះចិត្តគំនិតក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថ្លែងនៅសន្និបាតមជ្ឈិមលើកទី៥។ (រូបថត៖ VGP)  
  លោកឧត្តមសេនីយ៍ត្រី Nguyen Mai Bo អតីតសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ការពារជាតិ និងសន្តិសុខនៃរដ្ឋសភា។ (រូបថត៖ VOV)  

ហានិភ័យមួយក្នុងចំណោមហានិភ័យដែលបក្សកុម្មុយនិស្តវៀតណាមបានចង្អុលបង្ហាញកាលពីជិត ៣០ ឆ្នាំមុន ដែលប៉ះពាល់ដល់បុព្វហេតុកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិនោះ គឺអំពើពុករលួយ។ ហានិភ័យនៃអំពើពុករលួយ និងភាពអសកម្មតែងតែទន្ទឹងរងចាំ ប្រសិនបើគ្មានវិធានការយ៉ាងប្ដូរផ្ដាច់ដើម្បីតស៊ូប្រឆាំងនិងទប់ស្កាត់។

ទាំងអស់គ្នាស្រុះចិត្តគំនិត

គំរូគណៈកម្មាធិការមជ្ឈិមដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម ដោយលោកអគ្គលេខាគណៈបក្សដឹកជាផ្ទាល់ បានបង្ហាញពីប្រសិទ្ធភាពយ៉ាងច្បាស់ ក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងរយៈពេលកន្លងមក។ លទ្ធផលបានបង្ហាញឲ្យឃើញថា ចំនួនករណីពុករលួយ ដែលបានរកឃើញ និងចាត់ការ មានការកើនឡើង។ គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ គណៈលេខា និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម បានដាក់វិន័យលើអង្គការបក្សមួយចំនួន នៅក្រោមឱវាទមជ្ឈិម និងកម្មាភិបាលក្រោមការគ្រប់គ្រងរបស់មជ្ឈិមផងដែរ។ លទ្ធផលនេះបានរួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើបក្ស និងរដ្ឋ។ ដូច្នេះ ការបង្កើតគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មថ្នាក់ខេត្ត គឺជាជំហានចាំបាច់និងជាក់ស្តែង ដើម្បីចុះសម្រុងនឹងការដឹកនាំរបស់មជ្ឈិម។ នៅក្នុងសុន្ទរថាបើកសន្និបាតមជ្ឈិមលើកទី៥ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក៏បានបញ្ជាក់ផងដែរថា៖

“ស្នើឲ្យមជ្ឈិមស្រាវជ្រាវ និងផ្តល់យោបល់លើជំហរ បង្កើតគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មថ្នាក់ខេត្ត សំដៅរួមចំណែកពង្រឹងការដឹកនាំ និងការអនុវត្តឲ្យបានប្ដូរផ្ដាច់ និងស៊ីសង្វាក់គ្នាពីមជ្ឈិមដល់មូលដ្ឋាន។ យើងមិនធ្វើជំនួសឲ្យខេត្តទេ គឺខេត្តត្រូវធ្វើ។ បើយើងមានប្រព័ន្ធទាំងមូល ខ្ញុំគិតថាយើងអាចធ្វើបានល្អជាងនេះ”។

គោលជំហរដ៏ត្រឹមត្រូវនិងចាំបាច់

សាធារណៈមតិជឿថា ការបង្កើតគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មថ្នាក់ខេត្ត ត្រូវបានចាត់ទុកថា ជា “ដៃបន្ថែម” របស់គណៈកម្មាធិការដឹកនាំមជ្ឈិម។ ប្រសិនបើរៀបចំបានល្អ គណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត នឹងជួយឲ្យការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម ត្រូវបានអនុវត្តឲ្យកាន់តែជាក់ស្តែង ទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយជួយឲ្យការដឹកនាំ ការបញ្ជាណែនាំភារកិច្ចប្រយុទ្ធប្រឆាំង “ខ្មាំងសត្រូវផ្ទៃក្នុង” មានភាពរលូន ស៊ីសង្វាក់គ្នា និងស្អិតរមួត ពីមជ្ឈិមដល់មូលដ្ឋានផងដែរ។ លោកឧត្តមសេនីយ៍ត្រី Nguyen Mai Bo អតីតសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាបានចាត់ទុកថា៖

“ការបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្តនេះ គឺមិនត្រឹមតែដើម្បីអនុវត្តន៍ការប្រយុទ្ធប្រឆាំងអំពើពុករលួយចំពោះមុខសញ្ញាដែលគ្រប់គ្រងដោយការិយាល័យនយោបាយ និងគណៈលេខាប៉ុណ្ណោះទេ ថែមទាំងចំពោះកម្មាភិបាលក្រោមឱវាទថ្នាក់ខេត្ត ថ្នាក់ស្រុកទៀតផង។ ដូច្នេះ ការបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត គឺដើម្បីបង្ហាញពីការរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម។ គោលជំហរនេះពិតជាត្រឹមត្រូវ និងចាំបាច់”។

យោងតាមលោក Nguyen Viet Chuc សមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រសិនបើគណៈកម្មាធិការដឹកនាំថ្នាក់ខេត្តត្រូវបានបង្កើតឡើងនោះ នឹងដោះស្រាយបានទាន់ពេលវេលានូវបញ្ហានៅសេសសល់ និងបញ្ហាអសកម្មនៃមូលដ្ឋាន។ ជាងនេះទៅទៀត ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម ត្រូវតែឯកភាពពីថ្នាក់លើដល់ក្រោម ពីជម្ឈិមដល់មូលដ្ឋាន ដូច្នេះប្រសិនបើបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត នឹងពង្រីកវិសាលភាពប្រតិបត្តិការ ព្រមទាំងចម្បាមជាប់នឹងតម្រូវការនៃមូលដ្ឋាននីមួយៗផងដែរ។ ដូច្នេះ នេះជាគោលជំហរដ៏ឈ្លាសវៃ និងត្រឹមត្រូវ ដែលទទួលបានការគាំទ្រនិងជួយជ្រោមជ្រែងពីប្រជាជនទាំងមូល។

គម្រោងបង្កើតគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពធសកម្មថ្នាក់ខេត្ត ត្រូវបានដាក់ជូនសម្រាប់ការពិចារណា និងសម្រេចនៅសន្និបាតមជ្ឈិមលើកទី៥ នីតិកាល១៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ប្រសិនបើត្រូវបានអនុម័តនោះ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម នាពេលខាងមុខ នឹងបន្តមានការកែលម្អ រួមចំណែកបំពេញតម្រូវការនៃតថភាពបដិវត្តន៍ ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top