• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទាក់ទាញវិនិយោគិនអូស្ត្រាលីឱ្យចូលរួមមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម

នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមីនា មូលនិធិវិនិយោគ Vintage Point រួមជាមួយសមាជិកមួយចំនួននៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម និងសហគ្រាសវៀតណាម បានជួបជាមួយវិនិយោគិនអូស្ត្រាលី ដើម្បីឧទ្ទេសនាមអំពីឱកាសវិនិយោគថ្មីៗនៅវៀតណាម តាមរយៈមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាស្ថាប័នហិរញ្ញវត្ថុថ្មីមួយដែលទើបបង្កើតឡើងដោយវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០២៦។
សម័យប្រជុំនៅសភារដ្ឋ Victoria នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ប្រភព៖ Viet Nga/VOV Australia

លោក Colin Mullins នាយកប្រតិបត្តិនៃមូលនិធិ Vintage Point ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានអះអាងថា នេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនអូស្ត្រាលី មកបណ្តាក់ទុនចូលទីផ្សារវៀតណាម។

“ខ្ញុំជឿជាក់ថា ពីទស្សនៈហិរញ្ញវត្ថុ នេះគឺជាពេលវេលាដ៏ពិសេសមួយសម្រាប់វៀតណាម។ ប្រទេសវៀតណាមបានទទួលយកស្ថាប័នមូលធន រួមទាំងស្ថាប័នអន្តរជាតិផងដែរ។ អូស្ត្រាលីមានឧត្តមភាពដែលអាចវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលវៀតណាមមានតម្រូវការខ្ពស់។ ដោយសារតែមូលនិធិសោធននិវត្តន៍របស់អូស្ត្រាលីមានតម្លៃជាង ៤ ពាន់ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនត្រូវបានវិនិយោគនៅអូស្ត្រាលី ប៉ុន្តែពួកគេក៏ចង់វិនិយោគទៅខាងក្រៅទៀតផង។ ដូច្នេះហើយ  ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងបើកចេញឱកាសសម្រាប់វិនិយោគិនអូស្ត្រាលី ក្នុងការប្រើប្រាស់មូលធនរបស់ខ្លួននៅវៀតណាម”។

នៅពេលដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ មូលនិធិវិនិយោគ Vintage Point បានសន្យាទាក់ទាញការវិនិយោគរហូតដល់ ១០ ពាន់លានដុល្លារអាមេរិកចូលមជ្ឈមណ្ឌលនេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយប្រទេសអូស្ត្រាលីត្រូវបានចាត់ទុកជាទីផ្សារដ៏មានសក្តានុពល៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top