• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទាក់ទាញប្រភពធនធានពីខាងក្រៅដើម្បីរួមចំណែកដល់ការបង្ការទប់ស្កាត់ការធ្លាក់ចុះសេដ្ឋកិច្ច


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅឯបរទេស។ (រូបថត៖ VGP) 
 

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមបានអញ្ជើញជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងវៀតណាមដែលទើបតែត្រូវបានតែងតាំងក្នុងឆ្នាំ២០២០។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់នូវភារកិច្ច “ប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះសេដ្ឋកិច្ចដូចជាប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” ហើយសង្កត់ធ្ងន់ថា ការងារសំខាន់បំផុតចំពោះកម្មាភិបាលការទូតនោះគឺស្វែងរកប្រភពធនធានសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងនូវការវាយតម្លៃរបស់ IMF ដែលព្យាករណ៍ថា GDP របស់វៀតណាមក្នុងឆ្នាំ២០២០នឹងសម្រេចបានជាង៣៤០,៦ពាន់លានដុល្លាអាមេរិក ហើយក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៤នៅអាស៊ីអាគ្នេយ៍។ បណ្ដាដៃគូនិងមិត្តភក្តិអន្តរជាតិសុទ្ធតែវាយតម្លៃខ្ពស់ហើយគោរពតួនាទីនិងឋានៈកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបន្ថែមទៀតថា ក្នុងបរិបទដែលវិទ្យាសាស្ត្របច្ចេកវិទ្យានិងគំរូកំណើនកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានោះ ប្រសិនបើគ្មានការត្រិះរិះមុតស្រួចក្នុងការអភិវឌ្ឍនោះ គឺមិនអាចតាមទាន់ប្រទេសដទៃបានឡើយ។ ហេតុដូច្នេះ ឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងទាំងអស់ចាំបាច់ត្រូវជ្រួតជ្រាបយ៉ាងពេញលេញនិងជ្រាលជ្រៅនូវគោលជំហរ គោលមាគ៌ារបស់បក្សនិងរដ្ឋស្ដីពីកិច្ចការបរទេស ពហុភាគីនិយម ការធ្វើពិពិធកម្មទំនាក់ទំនង ធ្វើជាមិត្តរបស់បណ្ដាប្រទេស។ វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនិងតំបន់ដែនដីជាច្រើន ហេតុដូច្នេះ បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងត្រូវការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការទាំងនេះឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងនោះ ប្រការសំខាន់បំផុតនោះគឺការស្វែងរកប្រភពធនធានសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top