• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទាក់ទាញការវិនិយោគពីបរទេស - ចំណុចភ្លឺស្វាង ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម

កាសែតអន្តរជាតិ និងមតិសាធារណៈនាសប្តាហ៍មុនកន្លងទៅ មានអត្ថបទជាច្រើនដោយបានចាត់ទូកថា កត្តាមួយដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺជាការទាក់ទាញវិនិយោគពីបរទេស។
  វៀតណាមបន្តទាក់ទាញការវិនិយោគពីបរទេស។ (រូបភាព៖ Dan Tri)  

បណ្តាក្រុមហ៊ុនអ៊ឺរ៉ុបមាននិន្នាការមកបណ្តាក់ទុននៅវៀតណាមកាន់តែច្រើន ហើយកាន់តែមានទំនុកចិត្តលើយថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់វៀតណាម នេះគឺជាខ្លឹមសារដែលបានសង្កត់ធ្ងន់នៅលើសារព័ត៌មានចំនួនពីរ Le Petit Journal និង Fibre to fashion។ កាសែតទាំងពីរបានដកស្រង់របាយការណ៍របស់ EuroCham ដោយបានបង្ហាញថា សន្ទស្សន៍នៃបរិយាកាសធ្វើអាជីវកម្មរបស់វៀតណាមបានកើនឡើង ៧៣% នៅក្នុងត្រីមាសទីមួយឆ្នាំ ២០២២ និងមានរហូតដល់ ៦៩% នៃសមាជិកសមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) ជឿជាក់ថា នៅក្នុងត្រីមាសទី ២ ឆ្នាំ២០២២ សេដ្ឋកិច្ចវៀតណាមនឹងកត់ត្រាស្ថិរភាព និងកំណើនវិជ្ជមាន។

"ការវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្មរបស់វៀតណាមឆ្នាំ ២០២១ ស្ថិតនៅកំរិតខ្ពស់បំផុតដែលមិនធ្លាប់មាន" គឺជាចំណងជើងនៃអត្ថបទនៅលើគេហទំព័រ Jetro របស់ជប៉ុន។ ក្នុងឆ្នាំ ២០២១ មានគម្រោងវិនិយោគចំនួន ១៦៥ ក្នុងការចាប់ផ្តើមអាជីវកម្មនៅវៀតណាម កើនឡើងជាង ៥៧% បើប្រៀបធៀបនឹងឆ្នាំ ២០២០ ដោយមានតម្លៃសរុបចំនួនជាង ១,៤៤ ពាន់លានដុល្លារអាមេរិក។ នេះ គឺជាតួលេខខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក។

យោងតាមទិន្នន័យស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានស្ថិតិទូទៅ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាម បន្តជាចំណុចភ្លឺស្វាងនៃខឿនសេដ្ឋកិច្ច។ ក្នុងរយៈពេល៤ ខែដើមឆ្នាំនេះ ទុនវិនិយោគផ្ទាល់ពីបរទេសត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ៥,៩ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top