ការប្រគល់នេះរួមមាន៖ សំណុំឯកសាររបស់វត្ថុអនុស្សាវរីយ៍ចំនួន ៣ របស់យុទ្ធជនពលី ឯកសារណែនាំកន្លែងបញ្ចុះសពយុទ្ធជនពលីចំនួន ២១ នាក់ នៅមន្ទីរពេទ្យ K៧៦A និងឯកសារឌិគ្រីបលេខកូដរបស់អង្គភាព ៩៦២ ឯកសារដែលត្រូវបានវាយតម្លៃថា ទាក់ទងនឹងវត្ថុអនុស្សាវរីយ៍ដែលបានរកឃើញ នៅឧទ្យាន ឡេ ធិ រៀង។ សម្ភារៈទាំងអស់ត្រូវបានក្រុមស្រាវជ្រាវ VWAI ប្រមូលផ្តុំ ចងក្រង និងស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ។ ថ្លែងនៅក្នុងពិធីទទួល លោក ង្វៀន ម៉ាញ គឿង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ “យើងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង តាមការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីអនុវត្តមិនត្រឹមតែយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការទទួលខុសត្រូវរបស់យើងម្នាក់ៗ ដើម្បីនាំបងប្អូនប្រុសស្រី យុទ្ធជនពលី ដែលបានពលីជីវិតដើម្បីប្រទេសជាតិ វិលត្រឡប់ទៅស្រុកកំណើត និងក្រុមគ្រួសាររបស់ពួកគេវិញ”។
ការទទួលយកឯកសារ និងវត្ថុអនុស្សាវរីយ៍ទាំងនេះមិនត្រឹមតែបំបេញបន្ថែមទិន្នន័យដ៏មានតម្លៃដល់ការងារវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងពង្រីកសមត្ថភាពក្នុងការភ្ជាប់ព័ត៌មានពីប្រភពផ្សេងៗដូចជា សាក្សី អតីតយុទ្ធជន សាច់ញាតិរបស់យុទ្ធជនពលី និងអាជ្ញាធរមូលដ្ឋាន តាមនោះ លើកកំពស់ប្រសិទ្ធភាពនៃការស្វែងរក និងកំណត់អត្តសញ្ញាណយុទ្ធជនពលី៕





