• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាម - អាមេរិកផ្ញើរសារអបអរសាទរជូនគ្នាទៅវិញទៅមក រំលឹកខួបលើកទី ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទទួលជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៩
 

ក្នុងឱកាសខួបលើកទី ២៥ នៃការធ្វើឱ្យប្រក្រតី​ភាពន​និង​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​សាធារណ​រដ្ឋ​សង្គម​និយម​ វៀតណាមនិងសហរដ្ឋ អាមេរិក (១២ កក្កដា ១៩៩៥ - ១២ កក្កដា ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ​ណាម លោក Nguyen Phu Trong បានអញ្ជើញផ្លាស់​ប្តូរនូវសារលិខិត​អបអរសាទរ​ជាមួយ​ប្រធានា​ធិបតី​អាមេរិក​លោក Donald Trump។
 
នៅក្នុងសារលិខិត​នេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បញ្ជាក់ថា ក្នុងរយៈពេល ២៥ ឆ្នាំ​កន្លង​មកនេះ​ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសហរដ្ឋ អាមេរិកបានជំនះពុះពារ ទាំងចម្ងាយ ពីភូមិ​សាស្ត្រ​និង​ទាំងភាពខុសគ្នា ដើម្បីឈានដល់ការអភិវឌ្ឍ ជាវិជ្ជមាន និងស្ថិរភាព ហើយនាំអាមេរិកក្លាយជាដៃគូ ឈាន​មុខគេរបស់វៀតណាម លើវិស័យជាច្រើន។ វៀតណាមជឿជាក់ថា ដោយស្មារតី ទុកអតីតកាលមួយអន្លើ ជំនះ​ភាពខុសគ្នា ជំរុញភាពស្រដៀងគ្នា និងឆ្ពោះទៅអនាគត នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិក​ កាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែង ក្នុង គោល បំណងបម្រើ​ផល​ប្រយោជន៍​របស់​ប្រជាជន​នៃ​​ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិសុខ សន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភព លោក។
 
ចំណែក​ឯសារលិខិតរបស់ប្រធានាធិបតីអាមេរិកលោក  Donald Trump បានបញ្ជាក់ថា ការអភិវឌ្ឍ ភាព ជាដៃគូ​រវាងប្រទេសទាំងពីរគឺជារបត់មួយដ៏ពិសេស។ កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ បាន​បង្កើត​មូល​ដ្ឋាន​សម្រាប់ការជឿទុកចិត្តនិងការយោគយល់គ្នា ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរបង្កើតភាព ជាដៃគូ​គ្រប់​​ជ្រុងជ្រោយ ហើយត្រូវបានបញ្ជាក់តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងកើនឡើង និង​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាងប្រជាជននៃប្រទេសទាំងពីរ។ យ៉ាងណាមិញ សហរដ្ឋអាមេរិក​រក្សា​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ផ្អែក​លើចក្ខុវិស័យ​រួមគ្នា​នៃសន្តិភាព​និង​វិបុលភាព​នៅក្នុង​តំបន់​ឥណ្ឌា- ប៉ាស៊ីហ្វិក ក៏ដូចជាការគោរពអធិបតេ​យ្យ និងច្បាប់របស់គ្នាទៅវិញទៅមក។
 
ក្នុងឱកាសនេះ លោក​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្លាស់ប្តូសារអបអ​រសាទរ ជាមួយប្រធានា ធិបតី​អាមេរិក​លោក Donald Trump; ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានផ្លាស់​ប្តូរសារ​អប​អរសាទរ​ជាមួយ​ប្រធាន​ព្រឹទ្ធសភាអាមេរិកលោក Michael Pence និងប្រធានសភាអា​មេរិក​ លោកស្រី Nancy Pelosi ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Renato Costa អគ្គនាយកក្រុមហ៊ុន Friboi ចំណុះសម្ព័ន្ធក្រុមហ៊ុន JBS S.A Brazil គ្រុប។ JBS S.A. ប្រេស៊ីលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។

Top