ប្រធានាធិបតីអាមេរិកលោក Barack Obama អះអាងថា ទាំងអង់គ្លេសនិង EU នៅជាដៃគូមិនអាចខ្វះបានរបស់អាមេរិក (រូបថត៖bloomberg.com)
ក្រោយពីអ្នកបោះឆ្នោតអង់គ្លេសភាគច្រើនសំរេចឲ្យប្រទេសនេះ ចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ប្រធានាធិបតីអាមេរិកលោក Barack Obama បានប្រកាសថា លោកគោរពសេចក្ដីសំរេចរបស់ប្រជាជនអង់គ្លេស ព្រមទាំងអះអាងថា ទាំងអង់គ្លេសនិង EU នៅជាដៃគូមិនអាចខ្វះបានរបស់អាមេរិក។ ក្នុងពេលនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាត់ទុកថា លទ្ធផលនៃការបោះប្រជាមតិនៅអង់គ្លេស បានឆ្លុះបញ្ចាំងនូវការមិនពេញចិត្ត របស់ប្រជាជនអង់គ្លេសអំពីបញ្ហាជនចំណាកស្រុក អំពីក្បាលម៉ាស៊ីន EU ក៏ដូច ជាការព្រួយបារម្ភ អំពីសន្តិសុខផងដែរ។ នៅជប៉ុននាយករដ្ឋមន្រ្តីលោក Shinzo Abe បានសន្យាថា នឹងសហការជាមួយសមាជិកផ្សេងៗក្នុងក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខ(G៧) ដើម្បីការពារសេដ្ឋកិច្ចសកល ជៀសវាងការធ្លាក់ ចូលក្នុងវិបត្តិ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា ចិនគោរពជម្រើសរបស់ប្រជាជនអង់គ្លេស ព្រមទាំងសង្ឃឹមថាអង់គ្លេស និង EU នឹងពិភាក្សាអំពីដំណើរការចាកចេញ ពីសម្ព័ន្ធភាពឆាប់បំផុតតាម ដែលអាចធ្វើបាន។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី២៤ ខែមិថុនា បានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទិនដល់លទ្ធផល នៃការដែលអង់គ្លេសចាកចេញពី EU ក្នុងនោះលោកបានសំដែងក្ដីសង្ឃឹមថា អ.ស.បនឹងបន្តទទួលបានការរួមវិភាគទាន ពីដៃគូសំខាន់ទាំងពីរគឺអង់គ្លេសនិង EU។ នាថ្ងៃដដែល ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker បានឲ្យដឹងថាលោកចង់ចាប់ផ្ដើមភ្លាមការចរចារ អំពី Brexit ព្រមទាំងអះអាង ថាមិនមានមូលហេតុណាមួយត្រូវរង់ចាំដល់ ខែតុលានោះទេ។ រដ្ឋមន្រ្តីការបរ ទេសអាល្លឺម៉ង់ លោក Frank Walter Steinmeier បានអំពាវនាវឲ្យប្រទេសសមា ជិក EU ទាំង២៧ពុំមានវិធានការតបតវិញក្រោយ ពីអង់គ្លេសចាកចេញពី EU ផ្ទុយទៅវិញ គប្បីប្រមូលផ្ដុំទៅលើបញ្ហាសន្តិសុខ ជនចំណាកស្រុកនិងអភិវឌ្ឍន៍សេដ្ឋកិច្ច៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម