ព័ត៌មាន

ថ្នាក់ដឹកនាំលើទូទាំងពិភពលោកសំដែងទស្សនៈអំពីការដែលអង់គ្លេសចាកចេញពី EU


ប្រធានាធិបតីអាមេរិកលោក Barack Obama អះអាងថា ទាំងអង់គ្លេសនិង EU នៅជាដៃគូមិនអាចខ្វះបានរបស់អាមេរិក (រូបថត៖bloomberg.com)

ក្រោយពីអ្នកបោះឆ្នោតអង់គ្លេសភាគច្រើន​សំរេចឲ្យប្រទេសនេះ ចាក​ចេញពីសហភាព​អឺរ៉ុប (EU) ឬហៅថា Brexit ប្រធានាធិបតី​អាមេរិកលោក Barack Obama បានប្រកាសថា លោកគោរព​សេចក្ដី​សំរេច​របស់​ប្រជាជន​អង់​គ្លេស ព្រម​ទាំងអះអាង​ថា ទាំងអង់គ្លេសនិង EU នៅជាដៃគូមិនអាច​ខ្វះបា​ន​របស់​អាមេរិក។ ក្នុងពេលនោះ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ចាត់ទុកថា លទ្ធផលនៃការ​បោះប្រជាមតិ​នៅអង់​គ្លេស បានឆ្លុះ​បញ្ចាំង​នូវការមិន​ពេញចិត្ត របស់ប្រជាជនអង់​គ្លេសអំពីបញ្ហាជន​ចំណាកស្រុក អំពីក្បាលម៉ាស៊ីន EU ក៏ដូច ជាការព្រួយ​បារម្ភ អំពី​សន្តិសុខផងដែរ។ នៅជប៉ុននាយករដ្ឋមន្រ្តីលោក Shinzo Abe បានសន្យាថា នឹង​សហការ​ជាមួ​យ​សមាជិកផ្សេងៗក្នុងក្រុមប្រទេសឧស្សា​ហកម្ម​អភិវឌ្ឍន៍ជួរមុខ​(G៧) ដើម្បី​ការពារ​សេដ្ឋកិច្ច​សកល ជៀសវាង​ការ​ធ្លាក់ ចូលក្នុង​វិបត្តិ។ អ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោកស្រី Hua Chunying បាន​ឲ្យដឹង​ថា ចិន​គោរពជម្រើស​របស់​ប្រជាជនអង់គ្លេស ព្រមទាំងសង្ឃឹម​ថា​អង់​គ្លេស និង EU នឹងពិភាក្សា​អំពី​ដំណើរ​ការចាកចេញ ពីសម្ព័ន្ធភាពឆាប់បំផុត​តាម ដែលអាច​ធ្វើបាន។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ​ទៀត អគ្គលេខាធិ​ការ​អ.ស.បលោក Ban Ki-moon នា​ថ្ងៃទី២៤ ខែ​មិថុនា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ទាក់ទិន​ដល់​លទ្ធផល​ នៃការ​ដែលអង់គ្លេសចាកចេញពី EU ក្នុងនោះលោកបាន​សំដែងក្ដី​សង្ឃឹម​ថា អ.ស.ប​នឹង​បន្តទទួល​បានការរួម​វិភាគ​ទាន ពីដៃគូសំខាន់ទាំងពីរគឺអង់គ្លេសនិង EU។ នា​ថ្ងៃ​ដដែល ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​ លោក Jean Claude Juncker បានឲ្យដឹងថា​លោក​ចង់ចាប់​ផ្ដើមភ្លាម​ការចរចារ អំពី Brexit ព្រម​ទាំងអះ​អាង ថា​មិនមានមូល​ហេតុណាមួយត្រូវ​រង់ចាំដល់ ខែតុលានោះទេ។ រដ្ឋមន្រ្តីការ​បរ ទេសអាល្លឺ​ម៉ង់​ លោក Frank Walter Steinmeier បានអំពាវនាវ​ឲ្យប្រទេសសមា ជិក EU ទាំង២៧​ពុំមាន​វិធាន​ការតបត​វិញក្រោយ​ ពីអង់គ្លេសចាកចេញពី EU ផ្ទុយទៅវិញ គប្បី​ប្រមូល​ផ្ដុំទៅលើបញ្ហាសន្តិសុខ ជន​ចំណាក​ស្រុក​និងអភិវឌ្ឍន៍សេដ្ឋ​កិច្ច៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top