• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួលជួបជាមួយប្រធានឌូម៉ាជាតិនៃប្រទេសរុស្ស៊ី លោក Vyacheslav Volodin

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយប្រធានឌូម៉ាជាតិ នៃប្រទេសរុស្ស៊ី លោក Vyacheslav Volodin ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤ នៃគណៈ កម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភា វៀតណាម និងឌូម៉ាជាតិ នៃប្រទេសរុស្ស៊ី។
  អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបប្រធានដ៉ូម៉ាជាតិរុស្ស៊ី (សភាជាន់ទាបនៃសភារុស្ស៊ី) លោក Vyacheslav Volodin (រូបថត៖ VOV)  
  ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញទទួលជួបប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Volodin (រូបថត៖ VOV)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Volodin (រូបថត៖ VOV)  

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលមានបំណងអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី សមស្របនឹងតួនាទីរបស់ប្រទេសទាំងពីរក្នុងគោលនយោបាយការបរទេសរបស់គ្នាទៅវិញទៅ មក និងប្រវត្តិនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើថា ឌូម៉ាជាតិរុស្ស៊ីរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាមក្នុងកិច្ចសហប្រតិបត្តិការសភា។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋ លោកលឿង គឿង ក៏បានទទួលជួបជាមួយប្រធានឌ៉ូម៉ាជាតិ នៃប្រទេសរុស្ស៊ី លោក Vyacheslav Volodin ផងដែរ។ ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យសហព័ន្ធរុស្ស៊ីបន្តគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាក់ទងនឹងសមុទ្រខាងកើត ជាពិសេសលើការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

ក្នុងពេលជាមួយគ្នានោះ អញ្ជើញជួបសវនាការប្រធានឌូម៉ាជាតិនៃសហព័ន្ធ រុស្ស៊ី លោក Vyacheslav Volodin នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញបានស្នើឱ្យឌូម៉ាជាតិ នៃប្រទេសរុស្ស៊ីជួយឧបត្ថម្ភកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១៥ ពាន់លានដុល្លារអាមេរិក។

រីឯខ្លួនវិញ នៅក្នុងកិច្ចប្រជុំនេះ ប្រធានឌូម៉ាជាតិ នៃប្រទេសរុស្ស៊ី លោក Vyacheslav Volodin បានអះអាងថា រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅអាស៊ីអាគ្នេយ៍។ ប្រធានឌូម៉ាជាតិរុស្ស៊ីបានសង្កត់ធ្ងន់ថា សភារុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងគាំទ្រការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

វៀតណាមនិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាបន្តបន្ទាប់

ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗរវាងក្រសួង ផ្នែក​និងមូលដ្ឋាននានា​របស់​វៀតណាម​និង​ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីអគ្គលេខាបក្ស ជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​។

Top