• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋចូលប្រាង្គតម្កល់សព គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

អញ្ជើញចូលរួមពិធីនេះ មានប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភា។
គណៈប្រតិភូថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VGP/Nhat Bac)

ក្នុងឱកាសរំលឹកខួបលើកទី៤៨ នៃទិវាបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០ មេសា ឆ្នាំ២០២៣) នាព្រឹកថ្ងៃទី ២៨ មេសា គណៈប្រតិភូគណៈ កម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម បានមកដាក់កម្រងផ្កា ចូលប្រាង្គតម្កល់សពគោរព វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅរដ្ឋធានីហាណូយ។ អញ្ជើញចូលរួមពិធីនេះ មានប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភា។

នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ គណៈប្រតិភូបានគោរពសម្ដែង ការដឹងគុណចំពោះ គុណបំណាច់ដ៏ធំធេងរបស់លោកប្រធានចំពោះបុព្វហេតុបដិវត្តន៍ របស់បក្ស និងប្រជាជាតិវៀតណាម។

បន្ទាប់នោះ គណៈប្រតិភូបានមកដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរ យុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅផ្លូវ Bac Son ដើម្បីសម្ដែង ការដឹងគុណចំពោះកុលបុត្រកុលធីតាឆ្នើមៗរបស់ប្រជាជាតិ ដែលបានលះបង់សាច់ ស្រស់ឈាមស្រស់ ប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងពលីជីវិតដើម្បីឯករាជ្យ និង សេរីភាពនៃមាតុភូមិ ដើម្បីក្ដីសុភមង្គលរបស់ប្រជាជន។

នាព្រឹកថ្ងៃនេះដែរ គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម-ក្រសួង ការពារប្រទេស; គណៈកម្មាធិការបក្សនគរបាលមជ្ឈិម - ក្រសួងនគរបាល; គណៈកម្មា ធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ... បានមកដាក់កម្រងផ្កា ចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top