• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃប្រទេសមួយចំនួននិងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ផ្ញើលិខិត និងសារទូរលេខចូលរួមអបអរសាទរជូនចំពោះថ្នាក់ដឹកនាំវៀតណាម

ក្នុងឱកាសរដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងតំណែងថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល នោះ នៅថ្ងៃទី៦ ខែមេសា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស៖ កម្ពុជា កូរ៉េខាងជើង រុស្ស៊ី អាល់ហ្សេរី គុយវែត និងថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បាន ផ្ញើលិខិត និងសារទូរលេខចូលរួមអបអរសាទរ។
 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថត៖ vov.vn )
 

ក្នុង​សារលិខិតចូលរួមអបអរសាទរប្រធានរដ្ឋ លោក Nguyen Xuan Phuc នោះ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋនោះ វៀតណាមនឹងទទួលបានមហាជោគជ័យ មានការអភិវឌ្ឍន៍ រីកចម្រើនជឿនលឿនលើគ្រប់វិស័យ និងរក្សាបាននូវតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ ព្រះអង្គសង្ឈឹមថា ប្រជាជាតិទាំងពីរ កម្ពុជា និងវៀតណាមកាន់តែមានទំនាក់ទំនងជិតស្និទ្ធិ ហើយបន្តរក្សានូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ បានកាន់តែល្អប្រសើរថែមទៀត។

ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong un; ប្រធានាធិបតីនៃសាធារណរដ្ឋ អាល់ហ្សេរី ប្រជាធិបតេយ្យ និងប្រជាជន លោក Abdelmadjid Tebboune; ព្រះមហាក្សត្រគុយវ៉ែត ព្រះអង្គម្ចាស់ Nawaf Al-Ahmad Al-Jaber Al-Sabah ក៏បានផ្ញើសារលិខិតចូលរួមអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc ផងដែរ។

 

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ vov.vn )
 

ក្នុងសារលិខិតចូលរួមអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីលោក Pham Minh Chinh នោះ នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីលោក Mikhail Mishustin បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីនិងវៀតណាមមានទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ ប្រទេសទាំងពីរកំពុងអនុវត្តន៍វិស័យសហប្រតិបត្តិការធំៗទាំងខាងសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ ថាមពល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ និងវប្បធម៌។

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ អាល់ហ្សេរីប្រជាធិបតេយ្យ និងប្រជាជនលោក Abdelaziz Djerad បានផ្ញើសារលិខិតចូលរូមអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ។ ស្ថាបនិក ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោកសាស្រ្តាចារ្យ Klaus Schwab បានផ្ញើសារលិខិតចូលរួមអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និង លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top