• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃប្រទេសនានាបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ To Lam

ក្នុងឱកាសដែលលោក To Lam ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងចិនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរផងដែរ។
លោកប្រធានរដ្ឋ To Lam អញ្ជើញថ្លែងមតិបន្ទាប់ពីស្បថចូលកាន់តំណែង (រូបថត៖ VOV)

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះលោក To Lam ដែលត្រូវបានរដ្ឋសភាវៀតណាមបោះ ឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋ ហើយទ្រង់ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ វៀតណាមនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងរក្សាតួនាទីសំខាន់របស់ខ្លួនក្នុងតំបន់ និងពិភពលោក។

អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith បានអះអាងនូវសេចក្តីសោមនស្សរីករាយដែលបានធ្វើការជាមួយលោកប្រធានរដ្ឋ To Lam ដើម្បីរួមចំណែកក្នុងការពូនជ្រុំនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនឡាវនិងវៀតណាមកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Xi Jinping ប្រធានរដ្ឋចិនបានអះអាងថា លោកតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន-វៀតណាម ហើយមានឆន្ទៈធ្វើការជាមួយលោកប្រធានរដ្ឋTo Lam ដើម្បីរក្សាការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ និងដឹកនាំការកសាងសហគមន៍ចិន-វៀតណាមនាពេលអនាគតដ៏ស៊ីជម្រៅ និងជាក់ស្តែង នាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top