• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំកម្ពុជាជូនពរបុណ្យតេតប្រពៃណី ដល់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ ខាល ចត្វាស័ក និងខួបលើកទី ៩២នៃការបង្កើតបក្សកុម្មុយ និស្តវៀតណាម នាថ្ងៃទី ២៩ ខែមករា ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទូរស័ព្ទជូនពរថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាម។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្នាក់ដឹកនាំទាំងពីរមានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងរវាងបក្សនិងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ អភិវឌ្ឍន៍យ៉ាងទូលំទូលាយនិងសម្រេចបានសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា បក្សទាំងពីរនិងប្រទេសទាំងពីរគួរតែបន្តរក្សានិងជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់; សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកនិងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ; បន្តពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ; លើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការតភ្ជាប់សម្រាប់ការអភិវឌ្ឍទៅវិញទៅមក; សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់។

នាថ្ងៃដដែលនេះ ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច តេជោ ហ៊ុន សែន ក៏បានអញ្ជើញទូរស័ព្ទជូនពរបុណ្យតេតចំពោះប្រធានរដ្ឋលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ផងដែរ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាសម្តេច ហេង សំរិន និងប្រធានព្រឹទ្ធសភាសម្តេច សាយ ឈុំ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម ជូនចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធនាគារពិភពលោក៖ កែទម្រង់របៀបរបបឲ្យបានទំនើបដើម្បីជួយវៀតណាមអភិវឌ្ឍន៍កាន់តែលឿន

ធនាគារពិភពលោក៖ កែទម្រង់របៀបរបបឲ្យបានទំនើបដើម្បីជួយវៀតណាមអភិវឌ្ឍន៍កាន់តែលឿន

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដើម្បីសម្រេចបាននូវសេចក្ដី ប្រាថ្នាក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ វៀតណាមចាំបាច់ ត្រូវផ្លាស់ប្តូរគំរូកំណើន ហើយលើកកំពស់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការសម្រប សម្រួល អនុវត្តន៍កំណែទម្រង់គោលនយោបាយសេដ្ឋកិច្ច និងការវិនិយោគ សាធា រណៈ។

Top