• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃស្អែក លោកប្រធានារដ្ឋវៀតណាម Vo Van Thuong ចាប់ផ្តើមបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអូទ្រីស

លោកប្រធានរដ្ឋក៏បានជួបពិភាក្សាការងារជាមួយអង្គការសហប្រជាជាតិផងដែរក្នុងនោះលេចធ្លោបំផុត គឺជំនួបជាមួយទីភ្នាក់ងារថាមពលបរមាណូរបស់អង្គការសហប្រជាជាតិ (IAEA)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien

តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអូទ្រីសលោក Alexander Van der Bellen ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong និងលោកជំទាវភរិយានៅថ្ងៃស្អែក (២៣ កក្កដា) នឹងចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃនៅសាធារណរដ្ឋអូទ្រីស។ ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែកក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Nguyen Trung Kien កាលពីម្សិលមិញ (២១ កក្កដា) បានមានប្រសាសន៍ថា៖ ការដែលប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអូទ្រីសបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយអូទ្រីស ហើយជានិច្ចកាលឆ្ពោះតៅអនាគតនៃទំនាក់ទំនង ដោយឈរលើមូលដ្ឋានគឺការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអូទ្រីស  ប្រធានព្រឹទ្ធសភាអូទ្រីស; ទស្សនាតំបន់សំខាន់ៗដូចជាទីក្រុង Vienna និងរដ្ឋ Burgenland ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋក៏បានជួបពិភាក្សាការងារជាមួយអង្គការសហប្រជាជាតិផងដែរក្នុងនោះលេចធ្លោបំផុត គឺជំនួបជាមួយទីភ្នាក់ងារថាមពលបរមាណូរបស់អង្គការសហប្រជាជាតិ (IAEA)”

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីសក៏បានអះអាងថា ក្នុងបរិបទ ដែលស្ថានភាពតំបន់ និងពិភពលោកមានការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាន ទំនាក់ទំនងរវាងវៀតណាម និងសាធារណៈរដ្ឋអូទ្រីសមានឱកាសអភិវឌ្ឍន៍លើវិស័យជាច្រើន នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top