នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ជាឱកាសសម្រាប់អ្នកបោះឆ្នោតអនុវត្តសិទ្ធិជាម្ចាស់របស់ខ្លួន ដោយជ្រើសរើសតំណាងឆ្នើមៗ អំពីគុណភាព សមត្ថភាព និងកិត្យានុភាព ដើម្បីតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិត។
យោងតាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង ៧:០០ ព្រឹក ហើយបន្តរហូតដល់ម៉ោង ៧:០០ យប់។ អាស្រ័យលើស្ថានភាពក្នុងតំបន់ ការិយាល័យបោះឆ្នោតអាចសម្រេចចិត្តចាប់ផ្តើមបោះឆ្នោតមុន ប៉ុន្តែកុំឲ្យមុនម៉ោង ៥:០០ ព្រឹកទេ ឬបញ្ចប់យឺតជាង ប៉ុន្តែមិនលើសពីម៉ោង ៩:០០ យប់ នៅការិយាល័យបោះឆ្នោតជាង ៧២.០០០ កន្លែងទូទាំងប្រទេស។ នៅក្នុងការបោះឆ្នោត អ្នកបោះឆ្នោតនឹងជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ ចំនួន ៥០០ នាក់; តំណាងចំនួន ២.៥៥២ នាក់សម្រាប់ក្រុមប្រឹក្សាប្រជាជនខេត្ត; និងតំណាងចំនួន ៧២.៦១១ នាក់ទៅកាន់ក្រុមប្រឹក្សាប្រជាជនឃុំ។
ចាប់ពីព្រឹកព្រលឹម បរិយាកាសនៅក្នុងតំបន់លំនៅដ្ឋានជាច្រើនមានភាពអ៊ូអរ ជាមួយនឹងទង់ជាតិ និងផ្កានៅគ្រប់ទីកន្លែង។ អ្នកបោះឆ្នោតបានត្រៀមខ្លួនរួចជាស្រេច ចូលរួមក្នុងការបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួណ។ សន្លឹកឆ្នោតនីមួយៗបង្ហាញពីទំនុកចិត្ត និងការរំពឹងទុករបស់អ្នកបោះឆ្នោតចំពោះតំណាង ដែលនឹងបញ្ចេញមតិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននៅក្នុងស្ថាប័នអំណាចរដ្ឋ៕








