• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី៩ ខែមករា រដ្ឋសភាវៀតណាមនីតិកាលទី១៥ បិទសម័យប្រជុំវិសាមញ្ញលើកទី២

តាមកម្មវិធីដែលគ្រោងទុក នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងបិទសម័យប្រជុំវិសាមញ្ញលើកទី២ នៅវិមានរដ្ឋសភា ទីក្រុងហាណូយ។
សម័យប្រជុំវិសាមញ្ញលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៥

ក្នុងសម័យបិទនោះ រដ្ឋសភានឹង បោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; បោះឆ្នោតអនុម័តលើច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (វិសោធនកម្ម); បោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការកែសម្រួលផែនការដើមទុនលើកម្ចីឆ្នាំ ២០២២ របស់មូលដ្ឋាន បំពេញបន្ថែមគម្រោងចំណាយឆ្នាំ ២០២១ ពីជំនួយបរទេស និងកែសម្រួលគម្រោងថវិកាដែលមិនទាន់ចំណាយអស់នៅចុងឆ្នាំ ២០២១ នៃអគ្គនាយកដ្ឋានពន្ធ និងអគ្គនាយកដ្ឋានគយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។

មុនពេលបិទសម័យប្រជុំ នាព្រឹកថ្ងៃទី៩ ខែមករា រដ្ឋសភានឹងពិភាក្សានៅសាលប្រជុំស្តីពីការកែសម្រួលផែនការផ្តល់ប្រាក់កម្ចីឆ្នាំ២០២២ របស់មូលដ្ឋាន បំពេញបន្ថែមលើគម្រោងចំណាយក្នុងឆ្នាំ២០២១ ពី ជំនួយបរទេស និងកែសម្រួលគម្រោងថវិកាដែលមិនប្រើប្រាស់អស់ក្នុងឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធ និងអគ្គនាយកដ្ឋានគយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រាយបំភ្លឺលើបញ្ហាមួយចំនួនដែលសមាជិករដ្ឋសភាលើកឡើង។ បន្ទាប់មក រដ្ឋសភាបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបន្តអនុវត្តន៍គោលនយោបាយមួយចំនួនក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត និងអនុញ្ញាតឱ្យបន្តប្រើប្រាស់វិញ្ញាបនបត្រចុះបញ្ជីចរាចរសម្រាប់ឱសថ និងគ្រឿងផ្សំឱសថ ដែលផុតកំណត់ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនទាន់ពន្យាពេលតាមបញ្ញត្តិនៃច្បាប់ស្តីពីឱសថផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top