• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី១០ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី ១៦

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក និងរួមជាមួយនឹងអនុប្រធានរដ្ឋសភាបានផ្លាស់ប្តូរវេន ដឹកនាំរាល់សម័យប្រជុំ។

យោងតាមខុទ្ទកាល័យរដ្ឋសភា តាមគម្រោង សម័យប្រជុំលើកទី ១៦ នៃគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកនៅថ្ងៃទី ១០ ខែតុលា និងបិទនៅថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក និងរួមជាមួយនឹងអនុប្រធានរដ្ឋសភាបានផ្លាស់ប្តូរវេន ដឹកនាំរាល់សម័យប្រជុំ។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា និងផ្តល់យោបល់លើបញ្ហាសំខាន់ៗជាច្រើនដូចជា៖ សេចក្តីព្រាងរបាយការណ៍បូកសរុបមតិ និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋ ដែលត្រូវបញ្ជូនទៅសម័យប្រជុំរដ្ឋសភាលើកទី ៤; របាយការណ៍ស្តីពីលទ្ធផលនៃការទទួលប្រជាពលរដ្ឋ ការទទួលនិងដំណើរការញត្តិរបស់ប្រជាពលរដ្ឋ និងលទ្ធផលនៃការត្រួតពិនិត្យការដោះស្រាយបណ្តឹង និងការបរិហារកេរ្តិ៍របស់ប្រជាពលរដ្ឋ បញ្ជូនទៅរដ្ឋសភា ឆ្នាំ២០២២; របាយការណ៍ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងយន្តការ និងគោលនយោបាយជាក់ស្តែង សម្រាប់ការអភិវឌ្ឍទីក្រុងហូជីមិញ;  របាយការណ៍បូកសរុបរយៈពេល៣ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយហិរញ្ញវត្ថុ និងថវិកាជាក់ស្តែងសម្រាប់រដ្ឋធានីហាណូយ; របាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការប៉ាន់ប្រមាណថវិការដ្ឋក្នុងឆ្នាំ២០២២ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅឆ្នាំ២០២៣; របាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីគោល ដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០...៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរណភាព

លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរណភាព

សមមិត្ត Nguyen Phu Trong អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានទទួលមរណភាព នាម៉ោង ១ និង ៣៨ នាទីរសៀល ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យយោធាមជ្ឈិម ១០៨។

Top