• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថែរក្សារបរប្រពៃណីនៅក្នុងភូមិដំដែកដែលមានអាយុកាលជាង ៣០០ ឆ្នាំ

ភូមិដំដែក Tat Tac ឃុំ Trieu Loc ខេត្ត Thanh Hoa មានភាពល្បីល្បាញជាច្រើនជំនាន់មក ហើយដោយរបរដំដែក។ រាប់រយឆ្នាំកន្លងមក បណ្ដាសិប្បករ និងជាងដំដែកនៅទីនេះ នៅតែបង្កាត់ភ្លើង ដំញញួរ ជារៀងរាល់ថ្ងៃ ដើម្បីផលិតចេញនូវផលិតផល បម្រើតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ខណៈពេលដែលរក្សាបាននូវរបរប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក។
  លោក Kieu Van Ha កើតឆ្នាំ ១៩៨៨ ដែលបានប្រកបរបរដំដែកជិត ២០ ឆ្នាំ មកហើយ។   
  លោក Kieu Van Hoc ចាត់ទុកការធ្វើកាំបិតដូចស្នាដៃសិល្បៈមួយអញ្ចឹង។  
  ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍នឹងរបរធ្វើកាំបិតនៅភូមិ Tat Tac។  

យោងតាមព្រឹទ្ធាចារ្យនៅឃុំ Trieu Loc ភូមិដំដែក Tat Tac ពីមុនធ្លាប់ជាឈ្មោះរួមនៃភូមិចំនួន ៣ គឺភូមិ Ngo ភូមិ Bui និងភូមិ Son ដែលស្ថិតក្នុងឃុំ Tien Loc ស្រុក Hau Loc ខេត្ត Thanh Hoa។ ជាច្រើនសតវត្សកន្លងផុតទៅ ភូមិ Tat Tac បុរាណត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍របរដំដែក ហើយក្លាយជាភូមិសិប្បកម្មដ៏ល្បីល្បាញបំផុតមួយនៅទឹកដី Thanh Hoa។ លោក Nguyen Trong Hien អាយុជាង ៧០ឆ្នាំ នៅភូមិដំដែក Tat Tac បានឲ្យដឹងថា៖

“ខ្ញុំជាជំនាន់មនុស្សដំបូងដែលនាំយករបរនេះមកភូមិ និងបង្កើតភូមិសិប្បកម្ម។ ជាជនចាស់ជរាម្នាក់ដែលបានផ្សារភ្ជាប់ជាមួយភូមិ ដោយបានឃើញមនុស្សជំនាន់ក្រោយ ចេះថែរក្សានិងអភិវឌ្ឍន៍របរដំដែកនេះ ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ត”។

កាលពីមុន ភូមិដំដែក Tat Tac មានភាពល្បីល្បាញដោយការផលិតអាវុធ និងឧបករណ៍កសិកម្ម។ ឥឡូវនេះ ផលិតផលរបស់ភូមិ មិនត្រឹមតែជាឧបករណ៍កសិកម្មបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងមានផលិតផលជាច្រើនប្រភេទ ក្នុងបរិមាណធំ និងគុណភាពល្អជាងមុន ដើម្បីបម្រើអ្នកប្រើប្រាស់។ លោក Kieu Van Ha កើតឆ្នាំ ១៩៨៨ ដែលប្រកបរបរដំដែកជិត ២០ ឆ្នាំ មកហើយ បានចែករំលែកថា ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែជាងដំដែកនៅ Tien Loc ពីជំនាន់មួយទៅជំនាន់មួយទៀត សុទ្ធតែមានមនសិកា អភិវឌ្ឍន៍និងថែរក្សាមុខរបរប្រពៃណីរបស់ជីដូនជីតា៖

“របរដំដែកប្រពៃណីត្រូវបានជីដូនជីតាបន្សល់ទុកមក។ យើងបានឮស្នូរសំឡេងញញួរតាំងពីនៅក្នុងផ្ទៃម្តាយ ហើយក្រោយមក យើងចេះកាន់ញញួរតាំងពីពេលណាក៏មិនចាំបានទេ... ការប្រកបរបរនេះ ទាមទារឲ្យមានការជក់ចិត្ត និងភាពខ្លៀវក្លា។ វាជាការងារដ៏លំបាកមែន ប៉ុន្តែចំណង់ចំណូលចិត្តបានជ្រាបចូលក្នុងឈាមរបស់យើង ហើយនេះក៏ជារបរចិញ្ចឹមជីវិតដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពផងដែរ។ យើងចង់អភិវឌ្ឍន៍របរនេះ ដូច្នេះត្រូវតែប្រឹងប្រែងរៀនសូត្រ និងស្វែងរកភាពថ្មីថ្មោង”។

ពីការគ្រាន់តែផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលរបស់ភូមិដំដែក Tien Loc បានឈានទៅដល់ទីផ្សារប្រទេសនានាក្នុងតំបន់ផងដែរ។ លោក Kieu Van Ha និង លោក Kieu Van Hoc នៅភូមិសិប្បកម្ម Tat Tac បានចែករំលែកថា៖

“បច្ចុប្បន្ន ផលិតផលរបស់ភូមិគឺជាឧបករណ៍កសិកម្ម និងកាំបិត... អតិថិជនមានច្រើនប្រភេទដែរ មកពីទូទាំងប្រទេស។ ខ្ញុំផលិតផលិតផលតាមតម្រូវការ តាមគំរូដែលអតិថិជនកុម្ម៉ង់។ ក៏មានអតិថិជនបរទេស និងជនជាតិវៀតណាមនៅក្រៅប្រទេសជាច្រើនកុម្ម៉ង់ ដើម្បីយកទៅអាមេរិក និងអឺរ៉ុបផងដែរ”។

“បច្ចុប្បន្ន ខ្ញុំផលិតកាំបិតផ្ទះបាយជាច្រើនប្រភេទ ឬកាំបិតតាមតម្រូវការរបស់អតិថិជន ភាគច្រើនសម្រាប់ចុងភៅក្នុងស្រុកនិងបរទេស។ ផលិតផលមានភាពសម្បូរបែប ចាប់ពីគំរូ រចនាប័ទ រហូតដល់ប្រភេទដែក។ ជាឧទាហរណ៍ កាំបិតប្រើប្រាស់ក្នុងផ្ទះមានដូចជា កាំបិតចុងស្រួច កាំបិតធំ កាំបិតខ្វែង... ថែមទាំងមានកាំបិតដែកបែបជប៉ុនដូចជា៖ Nakiri, Santoku, Gyuto... ទីផ្សារមានភាពចម្រុះ ប៉ុន្តែភាគច្រើនគឺអតិថិជនក្នុងស្រុក ហើយខ្លះជាមេចុងភៅ ឬអ្នកប្រើប្រាស់មកពីបណ្តាប្រទេសលោកខាងលិច ដូចជា៖ អង់គ្លេស អាមេរិក បារាំង អាល្លឺម៉ង់ និងស្វីស”។

ក្រៅពីការវិនិយោគលើរោងចក្រ និងគ្រឿងចក្រទំនើបៗ អ្នកភូមិជាច្រើនបាននាំចូលវត្ថុធាតុដើមដែកសគ្មានច្រេះ ពីប្រទេសជប៉ុន ដើម្បីផលិតកាំបិត កន្ត្រៃជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ។ មិនត្រឹមតែផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្មប៉ុណ្ណោះទេ បច្ចុប្បន្ននេះ សិប្បកម្មជាច្រើននៅភូមិដំដែក Tien Loc ក៏បានផ្លាស់ប្តូរវិធីលក់ទៀតផង។ គ្រួសារជាច្រើនក្នុងភូមិ បានជំរុញការលក់ផលិតផលតាមរយៈបណ្តាញលក់នៅផ្សារពាណិជ្ជកម្មអនឡាញ និងបណ្តាញសង្គមដូចជា Shopee, Lazada, Facebook, TikTok... លោក Nguyen Hung នៅទីក្រុងហូជីមិញ ដែលមកកាន់ភូមិ Tat Tac ដោយផ្ទាល់ដើម្បីកុម្ម៉ង់ បានចែករំលែកថា៖

“ខ្ញុំធ្លាប់បានកុម្ម៉ង់កាំបិតផ្ទះបាយពីមិត្តខ្លះនៅទីនេះ គុណភាពត្រូវបានធានា ផលិតផលពិតជាស្អាត។ លើកនេះខ្ញុំមកទីនេះដើម្បីស្វែងយល់បន្ថែមអំពីកាំបិតផ្ទះបាយ និងកាំបិតព្រៃ។ ការដែលសិប្បកម្មនៅទីនេះវិនិយោគលើគ្រឿងចក្រ នាំចូលប្រភេទដែកល្អៗ... បានជួយឱ្យផលិតផលកាន់តែស្រស់ស្អាត ហើយគុណភាពមិនចាញ់ពីកាំបិតនាំចូលនោះទេ”។

បច្ចុប្បន្ននេះ ឃុំ Trieu Loc មានសហគ្រាសចំនួន២០ ដែលក្នុងនោះសហគ្រាសចំនួន៥ ប្រកបមុខរបរដោយផ្ទាល់ និងប្រជាពលរដ្ឋចំនួន ១.៦០០ គ្រួសារ ចូលរួមប្រកបរបរដំដែក ទាក់ទាញកម្មករប្រមាណ៦.០០០នាក់។ តាមការគណនា ចំណូលសរុបពីរបរដំដែកក្នុងឃុំ សម្រេចបាន៤០០ពាន់លានដុង (១៦លានដុល្លារ) ក្នុងមួយឆ្នាំ។ ដើម្បីនាំយកផលិតផលប្រពៃណីតទៅកាន់តែឆ្ងាយ គ្រួសារ សិប្បកម្ម និងសហគ្រាសផលិតនៅក្នុងភូមិក៏បានអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម ពីនោះកែលម្អគុណភាព និងការរចនាផលិតផល នាំមកនូវភាពសម្បូរធូធារនិងរីកចម្រើនជូនប្រជាជននៅទីនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង ដែលទាមទារឲ្យមានការរួមដំណើរពី ស្ថាប័នគ្រប់គ្រង និងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ។

Top