• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថែទាំបុណ្យតេតជូនចំពោះជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបានរៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “បុណ្យតេតដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ” ។

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយ
សម្រាប់គ្រួសារក្រីក្រីនៅស្រុក ស្រុក Thoai Son ខេត្ត An Giang (រូបថតៈ VOV.VN)

អញ្ជើញចូលរួមក្នុងកម្មវិធីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះគោលគំនិតរបស់សមាគមកាកបាទក្រហមវៀតណាម ក្នុងការរៀបចំកម្មវិធីនេះ ព្រមទាំងលើកតម្កើងនូវស្នាដៃដែលសមាគមគ្រប់ជាន់ថ្នាក់ទទួលបាន នាពេលកន្លងទៅ។ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា អនុវត្ត​គោលនយោបាយសង្គម មនុស្សធម៌ជាភារកិច្ចសំខាន់មួយដែលបានបក្សនិងរដ្ឋ ផ្តោតការយកចិត្តទុកដាក់ជានិច្ច។
លោកអញ្ជើញមានប្រសាសន៍ថា៖

“សមាគមកាកបាទក្រហមវៀតណាមបន្តមានការផ្លាស់ប្តូរថ្មីទាំងខ្លឹមសារ និងវិធីសាស្ត្រប្រត្តិបត្តិ។ ទន្ទឹមជាមួយគ្នានោះ កសាងអង្គការសមាគមរឹងមាំ ដើរតួនាទីស្នូលនិងសម្របសម្រួលកិច្ចការមនុស្សធម៌ ដើម្បីជនក្រីក្រ ជាពិសេស ជននៅតំបន់ឆ្ងាយដាច់ស្រយាលជាដើម។ សមាគមកាកបាទក្រហមវៀតណាម បានរួមចំណែកសកម្មទៅក្នុងការអនុវត្តគោលនយោបាយសុខមាលភាពសង្គមរបស់បក្សនិងរដ្ឋ និងរួមវិភាគទានសកម្មក្នុងបណ្តាសកម្មភាព​នៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top