• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថង់សុខុមាលភាពជិត ៤៧០.០០០ កញ្ចប់ត្រូវបានផ្តល់ជូនប្រជាជនដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ ១៩

ដើម្បីបន្តសកម្មភាពថែទាំនិងជួយឧបត្ថម្ភដល់ប្រជា ជនជួបការលំបាកពីផលប៉ះពាល់នៃជំងឺកូវីដ -១៩ ចាប់ពីថ្ងៃទី ២០ ខែសីហា  មជ្ឈឹមសម្ព័ន្ធយុវជន បានអនុវត្តកម្មវិធី “ថង់សុខុមាលភាពមួយលាន” កញ្ចប់។

អង្ករនិងអំណោយសំខាន់ៗជាច្រើនត្រូវបានប្រគល់ជូនប្រជាជនដើម្បីកាត់បន្ថយការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩  (រូបថត៖ Thanh Tung/TTXVN)


បន្ទាប់ពីអនុវត្តបាន ៣ សប្តាហ៍ មក កម្មវិធីនេះបានប្រគល់ជូនផ្ទាល់ដៃ នូវថង់សុខុមាលភាពជិត ៤៧០.០០០ កញ្ចប់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ដែលមានតម្លៃជាង ១១២ ពាន់ លានដុង។

យោងតាមលេខាអចិន្ត្រៃយ៍ នៃមជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយ និស្តហូជីមិញ លោក Bui Quang Huy ថា នាពេលខាងមុខនេះ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់នឹងប្តេជ្ញាបន្តកៀរគរប្រភពធនធានជួយឲ្យប្រជាជនជាច្រើននាក់ទៀតទទួលបានកញ្ចប់ជំនួយនេះ។ លោក Huy បានឲ្យដឹងថា៖ “ជាមួយនឹងតម្រូវការចាំបាច់នៃថង់សុខុមាលភាពដែលនឹងជួយប្រជាជនក្នុងការដោះស្រាយបញ្ហាលំបាកជាបណ្តោះអាសន្នក្នុងពេលបន្ទាន់មួយ សង្ឃឹមថា អាជីវកម្មនិងសប្បុរសជននឹងបានឃើញពីអត្ថន័យជាក់ស្តែងនៃកម្មវិធីនិងចូលរួមជាមួយអង្គការគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តកម្មវិធីនេះឲ្យកាន់តែទូលំទូលាយជាងទៀត”។

គួរកត់សម្គាល់ថា កម្មវិធីនេះបានគៀរគរយុវជនចំនួន ៦៤.០០០ នាក់ដើម្បីស្ម័គ្រចិត្តដឹកជញ្ជូននិងផ្តល់ថង់សុខុមាលភាបជូនដល់ប្រជាជន។ អ្នកស្ម័គ្រចិត្តមិនខ្វល់ខ្វាយពីភ្លៀងឬទាំងថ្ងៃទាំងយប់ឡើយ ដោយផ្តល់អំណោយទាន់ពេលវេលាដល់អ្នកដែលត្រូវការជំនួយដែលជួយឱ្យពួកគេមានស្ថិរភាពក្នុងជីវភាពរស់នៅ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ក្នុងឱកាសខួបលើកទី ៥០ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២៥) នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងវៀងចន្ទ័ន បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាឡាវ បានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងអង្គការអន្តរជាតិ និងស្ថាប័នការទូតនៃបណ្តាប្រទេសប្រចាំនៅឡាវ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក ង្វៀន មិញ តឹមនិងភរិយា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top