• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រូវការយកចិត្តទុកដាក់ពិសេសដល់ការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឹរាតត្បាតនៅតាមមូលដ្ឋានផលិតកម្ម អាជីវកម្ម និងមណ្ឌលឧស្សាហកម្ម

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់គណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩។
 

ថ្លែងនៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ការផ្ទុះរាលដាលនៃរលកកូវីដ ១៩ លើកទី៤នេះ មានលក្ខណៈស្មុគ ស្មាញជាងបើប្រៀបធៀបនឹងរលកទាំង ៣កាលពីមុននេះ ដោយសារការកើតមានឡើង នៃវីរុសបំប្លែងថ្មី ជាពិសេសគឺវីរុសបំប្លែងថ្មីពីឥណ្ឌាដោយមានការឆ្លងរាលដាលដ៏លឿននិង ខ្លាំងជាង។

អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិទទួលបន្ទុកការងារបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែឧសភា នៅ ទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី វៀតណាម លោក Vu Duc Dam បានក្រើន រំលឹកបណ្ដាខេត្ត ក្រុងត្រូវការយកចិត្តទុកដាក់ពិសេសដល់ការបង្ការ ប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតនៅតាមមូលដ្ឋានផលិតកម្ម អាជីវកម្ម មណ្ឌលឧស្សាហកម្ម មន្ទីរពេទ្យ ផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងបរិបទដែលក្រសួងសុខាភិបាលបានកត់ត្រាការឆ្លង រាលដាលនៃជម្ងឺរាតត្បាតកាន់តែលឿនជាងនៅក្នុងលំហបិទជិត និងមានមនុស្ស ជាច្រើន។

ថ្លែងនៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានឲ្យដឹងថា ការផ្ទុះរាលដាលនៃរលកកូវីដ ១៩ លើកទី៤នេះ មានលក្ខណៈស្មុគ ស្មាញជាងបើប្រៀបធៀបនឹងរលកទាំង៣កាលពីមុននេះ ដោយសារការកើតមានឡើង នៃវីរុសបំប្លែងថ្មី ជាពិសេសគឺវីរុសបំប្លែងថ្មីពីឥណ្ឌាដោយមានការឆ្លងរាលដាលដ៏លឿននិង ខ្លាំងជាង។ លោករដ្ឋមន្រ្តី Nguyen Thanh Long ឲ្យដឹងបន្ថែមទៀតថា៖ “បំប្លែងថ្មីនៃវីរុស SARS-CoV-2 នៅឥណ្ឌា ឆ្លងរាលដាលយ៉ាងលឿនជាងបើ ប្រៀបធៀបនឹងបំប្លែងនៅអង់គ្លេស។ ថ្មីៗនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការប្រឆាំង រោគរាតត្បាត (CDC) បានប្រកាសការឆ្លងមេរោគក្នុងអាកាស ជាពិសេស ករណីដែល ប៉ះពាល់ក្នុងលំហបិទជិត ឬលំហម៉ាស៊ីនត្រជាក់នោះ គឺត្រូវឆ្លងសឹងតែទាំងអស់។ ហេតុ ដូច្នេះ យើងត្រូវតែម្ចាស់ការត្រៀមខ្លួនជាស្រេចប្រឈមនឹងសេណារីយ៉ូអាក្រក់ជាង”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រី Shinzo Abe នាថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២ នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។

Top