• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់នានាលើទូទាំងប្រទេសរៀបចំសកម្មភាពជាច្រើនអបអរទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀតណាម

 នាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០១៨​ សម្ព័ន្ធយុវជនទីក្រុងហាណូយបានសហការជាមួ​យគណៈកម្មាធិការបក្ស នៃប្លុកអាជីវកម្ម​ហាណូយ រៀបចំកម្មវិធី “ផ្ការីកតាមដងវិថី” សម្រាប់​កម្មការិនីផ្នែកសំអាតបរិស្ថាន​ដើម្បីបង្ហាញ ពីមនោស​ញ្ជេតនានិងការចែករំលែកចំពោះនារីដែលកំពុងបំណេញការងារនៅក្នុងស្ថានភាពបរិស្ថានមិនសូវល្អ។ គណៈ​កម្មាធិការចាត់តាំងបានរៀបចំអំណោយចំនួន ៥០ កញ្ចប់ ជូនដល់កម្មការិនីចំនួន ៥០នាក់នៃ​ក្រុម​ហ៊ុន​បរិស្ថាន​ទីក្រុង​ហាណូយ។
 
នាថ្ងៃទី១៨ ខែ​តុលា ឆ្នាំ​២០១៨ សម្ព័ន្ធយុវជនខេត្ត Quang Nam បានសហការជាមួយសម្ព័ន្ធសមាគមនារីខេត្ត Quang Nam រៀបចំវេទិកាស្ដីពី “កសាងគ្រួសាររុងរឿង រីកចម្រើនសប្បាយរីករាយនិងអរិយ្យធម៌” ។ វាគ្មិនបាន​បក​ស្រាយ​អំពីតួនាទី​របស់គ្រួសារនៅក្នុងការអភិវឌ្ឍនិងស្ថេរ​ភាពនៃសង្គម ដែល​ជាកន្លែង​ផ្គត់​ផ្គង​ធន​ធាន​មនុស្ស​និងរក្សា​នូវតម្លៃ​វប្បធម៌ប្រពៃណី។ ក្នុងឱកាសនេះគណៈចាត់តាំងបានប្រារព្ធពិធីលើកតម្កើងនារីវ័យក្មេងចំនួន ២០ នាក់ ដែលបានរួមចំណែក​ជាច្រើន​ក្នុងសកម្មភាព​សប្បុរសធម៌​នៅក្នុងខេត្ត​និងផ្តល់​អំណោយ​ដល់​សមាជិក​ស្ត្រីដែល​មាន​ការលំបាកផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top