ព័ត៌មាន
តំបន់នានាទូទាំងប្រទេសបង្ការនិងទប់ទល់យ៉ាងសកម្មជាមួយជំងឺរលាកផ្លូវដង្ហើមដែលបណ្តាលពីវីរុសកូរ៉ូណាថ្មី (nCoV)
តំបន់នានាទូទាំងប្រទេសបង្ការនិងទប់ទល់យ៉ាងសកម្មជាមួយជំងឺរលាកផ្លូវដង្ហើមដែលបណ្តាលពីវីរុសកូរ៉ូណាថ្មី (nCoV)
លេខាគណៈកម្មាធិការបក្សខេត្ត Lai Chau លោក Giang Pao My អមដោយក្រុមការងារ ទើបបានចុះធ្វើការជាមួយថ្នាក់ដឹកនាំស្រុកព្រំដែន Phong Tho និងបានចុះត្រួតពិនិត្យកិច្ចការ ការពារនិងទល់ទល់ជាមួយការជំងឺរលាកផ្លូវដង្ហើម nCoV នៅតាមតំបន់ព្រំដែន នៅ ឃុំ Huoi Luong និងឃុំ Ma Ly Pho។
នៅតាមកន្លែងទាំងនេះ លោកលេខាគណៈកម្មាធិ ការបក្សខេត្ត Lai Chau បានស្នើដល់ អាជ្ញាធរមូលដ្ឋាន ត្រូវពង្កើនបន្ថែមទៀត នូវការបង្ការ និងទប់ទល់នឹងរោគរាតត្បាត ដោយចាត់តាំងអ្នកយាម ២៤/២៤ ម៉ោង រួមទាំងចេញរបាយការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពជំងឺក្នុងតំបន់ទៀតផង។
នៅឯខេត្ត Tuyen Quang ផ្នែកសុខាភិបាលខេត្តបានបង្កើតនិងរក្សាក្រុមឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះរោគរាតត្បាតនេះ។ ម្យ៉ាងវិញទៀត ខេត្តបានត្រៀមខ្លួនជាស្រេច ជួយសង្គ្រោះបន្ទាន់ក្នុងតំបន់ ក៏ដូចជា ព្យាបាលអ្នកជម្ងឺនៅពេលចាំបាច់។ លោក Hoang Manh Hung នាយកមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្ត Tuyen Quang បានអោយដឹងថា៖ “ផ្នែកសុខាភិបាលបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រ ជា ជនខេត្ត រៀបចំការប្រជុំនិងចាត់តាំងភារកិច្ចដល់ផ្នែកនិងស្រុកជាក់លាក់។ ទន្ទឹមជាមួយគ្នានោះ តាមដានជាប់ករណីកម្មករដែលត្រឡប់មកពីធ្វើការនៅបរទេស ជាពិសេសធ្វើការនៅចិនតែម្តង។ ម្យ៉ាងវិញទៀត គ្រប់គ្រងនិងតាមដានជាប់ ចំពោះអ្នកដែលទាក់ទង់ជាមួយអ្នកផ្ទុកជំងឺ”។
រីឯនៅខេត្ត Dak Lak គណៈកម្មាធិការបក្សខេត្ត Dak Lak បានចេញសារាចរណែនាំស្តីពីការបង្កើនកិច្ចការពារនិងទប់ទល់ជំងឺរាតត្បាតនេះនៅទូទាំងខេត្ត។ សារាចរណែនាំនេះ បានស្នើអោយមូលដ្ឋាននានា ធ្វើការផ្សព្វផ្សាយបន្ត ដើម្បីឱ្យប្រជាជនអាចយល់បានត្រឹមត្រូវពីហានិភ័យពីវីរុសកូរ៉ូណានិងវិធានការបង្ការ ទប់ទល់នឹងជំងឺ។ នៅពេលមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ដកដង្ហើមខ្លី មនុស្សគ្រប់គ្នាត្រូវទៅមន្ទីរពេទ្យភ្លាមៗមួយរំពេច ហើយត្រូវជូនដំណឹងឱ្យបានពេញលេញនូវការធ្វើដំណើររបស់ខ្លួនជាមួយបុគ្គលិកសុខាភិបាល ដើម្បីទទួលយកនូវវិធីដោះស្រាយសមស្រប៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម