• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់ដីសណ្ដទន្លេ Cuu Long តភ្ជាប់ជាមួយខេត្ត ក្រុងនានានៅភូមិភាគកណ្ដាលអភិវឌ្ឍទេសចរណ៍

នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Da Nang មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tra Vinh បានសម្របសម្រួលជាមួយសម្ព័ន្ធសមាគមទេសចរណ៍តំបន់ដីសណ្ដទន្លេ Cuu Long រៀបចំសន្និសីទជំរុញការផ្សព្វផ្សាយទេសចរណ៍តំបន់ដីសណ្ដទន្លេ Cuu Long ជាមួយខេត្តក្រុងនានានៅភូមិភាគកណ្ដាល។
តំបន់ផ្សព្វផ្សាយផលិតផលទេសចរណ៍ក្នុងសន្និសីទ (រូបថត៖ Anh Đào/nhandan.vn)

សន្និសីទសំដៅឧទ្ទេសនាម ផ្សព្វផ្សាយរូបភាព ព័ត៌មាន និងសក្ដានុពលទេសចរណ៍របស់ខេត្ត ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long ដល់តំបន់ និងសហគ្រាសទេសចរណ៍នៅតាមខេត្ត ក្រុងភូមិភាគកណ្ដាល។ ទន្ទឹមនឹងនោះ ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការគ្រប់គ្រង និងសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍។

តំបន់ភូមិភាគកណ្ដាលនិងតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាមគឺជាទីផ្សារទេសចរណ៍ ដ៏ធំរបស់ប្រទេសជាតិទាំងមូល។ ការតភ្ជាប់ ជំរុញទេសចរណ៍រវាងខេត្ត ក្រុងនានាចាំបាច់ត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពជាក់ស្តែង។ ក្នុងសន្និសីទនេះ ស្ថាប័នមានសមត្ថកិច្ចរបស់ខេត្ត-ក្រុងនៃតំបន់ដីសណ្ដទន្លេ Cuu Long និងខេត្ត ក្រុងនានានៅភូមិភាគកណ្ដាល សហគ្រាសទេសចរណ៍បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ទេសចរណ៍នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

នារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។

Top