• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំណាង២០០នាក់ចូលរួមវេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី១


 ទិដ្ឋភាពនៃវេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី១

 វេទិកា​បញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី១ (VYI Forum 2018) បាន ប្រារព្ធឡើងនាព្រឹកថ្ងៃទី២៨ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨ នៅទីក្រុងដាណាំង ភាគកណ្ដាលវៀត ណាម ក្រោមប្រធានបទ “ពង្រីក​កម្លាំង​របស់​បញ្ញាវ័ន្ត​វ័យ​ក្មេង​វៀត​ណាម​ក្នុង​យុគ​សម័យ​៤.០”។
 
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ដល់ថ្ងៃ​ទី២៩ ​ខែវិច្ឆិកា វេទិកានេះទាក់​ ទាញការចូលរួមរបស់​តំណាង​ចំនួន​២០០នាក់​ដែល​ជាបញ្ញា​វ័ន្ត​វ័យក្មេង​វៀតណាមនៅក្នុងនិ​ងក្រៅប្រទេស ​សំដៅ​ស្វែង​រក​ដំណោះស្រាយ​ដ៏លោត​ផ្លោះក្នុង​ការ​ចាប់​ ផ្ដើមអាជីវកម្ម។
 
អញ្ជើញ​ថ្លែងនៅពិធីបើកវេទិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បាន​សម្ដែង​គោល​បំណង​​ថា​ បញ្ញាវ័ន្តវ័យក្មេងដែ​លចូលរួមវេទិកានេះ នឹងចែករំលែ​កគ្នាអំពី​ស្ថានភាពជាក់​ស្ដែង បទ​ពិសោធន៍​ក្នុង​ទាំង​​ជោគ​ជ័យ​និង បរាជ័យនៅប្រទេសនានា​ ជាពិសេសគឺប្រទេសដែលមានកម្រិតអ​ភិវឌ្ឍនិង​វិទ្យា សាស្ត្រ​បច្ចេក​វិទ្យា​ខ្ពស់​ ព្រមទាំងលើក​ឡើងគំនិត​ផ្ដួចផ្ដើមស្ដីពីយន្តការនិងគោ​ល នយោបាយ​សម្រាប់​បក្សនិង​រដ្ឋាភិបាល​​ដើម្បី​អាច​អនុវត្តន៍បដិវត្តន៍​ឧស្សាហក​ម្ម ៤.០ ប្រកបដោយជោគជ័​យ។

វេទិកា​​នេះជាឱកាស​ដើម្បី​បញ្ញាវ័ន្ត​វ័យក្មេង​ដែល​កំពុង​រស់​នៅឯបរទេស​និង​ក្នុង​ប្រទេស​អាច​ជួប​ពិភាក្សាគ្នា​​អំពី​ច​ក្ខុវិស័យ កាតព្វកិច្ច តួនាទីនិង​សមត្ថភាព របស់​បញ្ញាវ័ន្ត​វ័យក្មេង​វៀត​ណាម​ចំពោះបុ​ព្វហេតុ​កសាង​និង​អភិវឌ្ឍន៍​​ប្រទេស​​ជាតិ ក៏ដូចជាជំរុញដំណើរការស​មាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជំ​រៅរបស់​វៀត ណាមទៅ​ក្នុង​តំបន់​និង​​​ពិភពលោកផងដែរ។ លោក Le Quoc Phong លេខា ទីមួយនៃ​មជ្ឈឹម​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ​ បានសង្កត់ធ្ងន់ថា៖

“បញ្ញាវ័ន្តវ័យក្មេងវៀតណាមម្នាក់ៗដែលចូលរួមវេទិកានេះសុទ្ធតែជាតំណាងគំរូនៅក្នុងវិស័យឯកទេស ឬ​តំបន់​ដែល​គេកំពុង​​ធ្វើការ។ ចំណេះដឹងឯកទេសពូកែ សមត្ថភាពច្នៃប្រឌិតនិងសមាហរណកម្មល្អ ព្រមទាំងជានិច្ច​កាល​មាន​គោល ចំណងចង់រួមវិភាគទានកសាងប្រទេសជាតិ។ នោះគឺជាគុណសម្បត្តិនៃកម្លាំងបញ្ញា វ័ន្តវ័យក្មេង​វៀត​ណាម”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា

បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា

ជាមួយនឹងគម្រោងនេះ ភ្ញៀវទេសចរណ៍កម្ពុជានឹងអាចទូទាត់នៅប្រទេសវៀតណាមជាមួយប្រាក់រៀល តាមរយៈលេខកូដ QR របស់វៀតណាម ខណៈដែលអតិថិជនវៀតណាមអាចទូទាត់នៅកម្ពុជា ជាមួយនឹងរូបិយប័ណ្ណវៀតណាមផងដែរ។

Top