• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំណាងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំអោយមហាពិធីវិសាខបូជារបស់វៀតណាម


 ទិដ្ឋភាពនៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam
 

 ជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានរៀបចំផែនការយ៉ាងហ្មត់ចត់និងល្អិត ល្អន់​សម្រាប់​សកម្ម​ភាព​នៃ​មហា​ពិធី​ក៏ដូច​ជាកា​រងារ​ទទួលស្វាគមន៍និងការងារភ័ស្តុភារផងដែរ។ 

មហាពិធីវិសាខ​បូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩កំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត​ Ha Nam ភាគខាងជើងវៀត ណាម។ ជាប្រទេសម្ចាស់ផ្ទះ វៀតណាម​បាន​រៀប​ចំផែ​នកា​រយ៉ាង​ហ្មត់ច​ត់​និង​ល្អិត​ ល្អ​ន់សម្រាប់សកម្មភាពនៃមហាពិធីក៏ដូចជាការងារទទួ​លស្វាគមន៍និងការងារភ័ស្តុភារផងដែរ។ តំណាង Maarek Lind មកពីប្រទេសអេស្តូនីបានចែករំលែកថា៖
 
 “ទីនេះ​មាន​ទេសភាពស្រស់បំព្រងហើយប្រជាជនក៏រួសរាយរាក់ទាក់ផងដែរ។ ខ្ញុំសប្បាយ​យ៉ាង​ក្រែលែង​ដោយបាន​មាន​វត្តមាននៅទីនេះ។ បណ្ដាមិត្ត បានទទួលយើងខ្ញុំដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំង”។
 
ដើម្បីបម្រើ​ម្ហូបអាហារសម្រាប់តំណាងនិងភ្ញៀវចំនួន៤ពាន់នាក់ គណៈចាត់ តាំងបានបង្កើត​មជ្ឈ​មណ្ឌល​ចំណី​អាហារ​មួយ​លើផ្ទៃដីរាប់ពាន់ម៉ែត្រការ៉េដែលបម្រើម្ហូបប៊ូហ្វេអាហាររបួស។ តំណាង Amoghamati Susanne Traud-Dubois មកពីអាល្លឺម៉ង់បានអោយដឹងថា៖
 
“ម្ហូបអាហា​រនៅទីនេះឈ្ងុយឆ្ងាញ់ណាស់ ហើយសុទ្ធតែជាអាហាររបួសទាំង ស្រុង។ នាពេល​ដែល​ខ្ញុំ​ចូ​ល​រួម​មហាពិធី​លើកមុន​កាលពីឆ្នាំ២០១៤ ខ្ញុំបាន និយាយ​អំពីផលប៉ះ​ពាល់​នៃកា​រ​បរិភោគ​សាច់​ចំពោះកា​រ​ប្រែប្រួល​នៃអា​កាស​ធាតុ​ ហើយកុំសម្លាប់សត្វឡើយ។ មហាពិធីលើកនេះបានបង្កើតឡើងការផ្លាស់ប្ដូរ។ បណ្ដា​មិត្ត​ពិត​ជាធ្វើបាន​ប្រការ​អស្ចារ្យណា​ស់”។
 
មហាពិធីវិសា​ខបូជាឆ្នាំ២០១៩មានការចូលរួមរបស់តំណាងពុទ្ធសាសនិក ចំនួន១៦៥០នាក់មកពីប្រទេ​សនិ​ង​តំបន់​ដែន​ដីចំនួន១១២ រួមជាមួយគណៈប្រតិភូ អន្តរជាតិចំនួន៥៧០ក្រុមទៀតផង។ នេះជា​មហា​ពិធី​វិសាខ​បូជា​ដែល​មាន បរិមាណភ្ញៀវអន្តរជាតិច្រើនបំផុត ក៏ដូចជាបរិមាណប្រមុខរដ្ឋច្រើនបំផុតក្នុង ចំណោម​មហា​ពិធី​វិសាខ​​បូជាទាំង១៦លើកតាំងពីមុនមក។ ដោយហេតុនេះ ការងារទទួលភ្ញៀវ​ត្រូវបាន​គណៈចាត់​តាំងយក​ចិត្តទុក​ដាក់​យ៉ាងខ្លាំង។ បណ្ដា តំណាងនឹងត្រូវបានទទួលពីព្រលានយ​ន្តហោះ រៀបចំទីស្នាក់នៅ ហើយត្រូវបាន​ ជូនទៅទស្សនា​ដោយឥតគិតថ្លៃនៅតាមរមណីយដ្ឋាន និងកេរដំណែលនានាដូច ជាវ​ត្ត Bai Dinh ឈូងសមុទ្រ Ha Long ភ្នំ Yen Tu ជាដើ​ម។ ព្រះតេជគុណ Rev Moragaswewe Vijith​a Thero តំណាងស្រីលង្ការ បានចែករំ​លែកថា៖
 
 “អ្នកចូលរួមម​​ហាពិធីវិសាខបូជាឆ្នាំនេះទាំងអស់គ្នាសុទ្ធតែពេញចិត្តចំពោះការងាររៀបចំ ចាប់តាំងពីការ​ទទួល​ស្វាគមន៍​នៅព្រលានយន្តហោះរហូតដល់ សកម្មភាពនានានៃមហាពិធី។ មនុស្សវៀត ណាមរួស​រាយរាក់​ទាក់​និង​ស្និទ្ធស្នាល ជាមួយយើងខ្ញុំណាស់។ ខ្ញុំគិតថានេះជាបទពិសោធន៍ថ្មីសម្រាប់សំណាក់យើងខ្ញុំ ដោយសារ Tam Chuc មានទេសភាពស្អាតអស្ចារ្យមែនទែន។ យើងខ្ញុំសប្បាយ យ៉ាងក្រៃ​លែង​ដោយ​បាន​មក​ដល់​ទីនេះជាមួ​យ​បណ្ដាមិ​ត្ត​អ្នកឯងហើយបានគយគន់ទេសភាពដ៏ស្រស់បំព្រង”។
 
ក្នុងឱកាស​មហាពិធីវិសាខបូជាឆ្នាំនេះ គណៈចាត់តាំងក៏បានរៀបចំយុវជន ស្ម័គ្រចិត្តចំនួន៧២០០នាក់ ចូលរួមការ​ងារ​បម្រើសម្រាប់ព្រឹត្តិការណ៍នេះផង ដែរ៕ ​

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។

Top