• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំណាងជិត ៧០០ នាក់បានចូលរួមមហាសន្និបាតតំណាងនៃសមាគមនិស្សិតវៀតណាមលើកទី ១០

មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមនិស្សិតវៀតណាម លើកទី១០ បានបើកនាព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។ នាយករដ្ឋមន្រ្តី Nguyễn Xuân Phúc បានអញ្ជើញចូលរួមមហាសន្និបាតរួមជាមួយថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមច្រើនរូប។
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងមហាសន្និបាត
សមាគមនិស្សិតវៀតណាមអាណត្តិ ២០១៨-២០២៣ 

ដោយមានស្មារតី “និស្សិតវៀតណាមពោរពេញទៅដោយភាពក្លាហាន ការរៀនសូត្រ ការច្នៃប្រឌិត ការងារស្ម័គ្រចិត្តការធ្វើសមាហរណកម្មនិងការអភិវឌ្ឍន៍” មហាសន្និបាតលើកនេះមានភារកិច្ច បង្កើតគោលដៅ ដាក់ចេញដំណោះស្រាយ កិច្ចការសមាគមនិងការពិគ្រោះយោបល់ដើម្បីបោះឆ្នោតគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមសមាគមនិស្សិតវៀតណាមនីតិកាលទី១០។ 

អញ្ជើញថ្លែងថ្លែងទៅកាន់អង្គសន្និបាត នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់និងថែទាំដល់និស្សិតទាំងអស់។  លោកនាយករដ្ឋមន្រ្តីបានមានប្រ សាសន៍​ថា​៖ “ទី១ គឺដើម្បីជំរុញការអប់រំបដិវត្តន៍និងក្រមសីលធម៌នៃជីវភាពវប្បធម៌សំរាប់សិស្សនិស្សិតនិងបង្កើតឲ្យជំនាន់យុវវ័យជំនាន់ថ្មីនូវគុណសម្បត្តិល្អនិងការប្តេជ្ញាចិត្ត ដើម្បីធ្វើសកម្មភាពនិងមានការទទួលខុសត្រូវចំពោះមាតុ​ប្រទេស។ ទីពីរ ជំរុញការរៀបចំរាល់សកម្មភាពនៃចលនាប្រឡងប្រណាំង ដោយលើកកម្ពសតួនាទីឈានមុខនិង​ច្នៃប្រឌិតរបស់សិស្ស។ លើកទឹកចិត្តសិស្សឱ្យចូលរួមក្នុងការស្រាវជ្រាវ ច្នៃប្រឌិតក្នុងវិស័យវិទ្យាសាស្ត្រជាពិសេស​គឺជំរុញការចាប់ផ្តើមអាជីព។ ទីបី បន្តការថែរក្សានិងស្ថាបនាសមាគមតាមទិសរស់រវើកជាង ទាក់ទាញជាង ដើម្បីមានការចលរួមរបស់និស្សិតកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។

ទទួលយកការណែនាំពីនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc លេខា ទី ១ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានសមាគមនិស្សិតវៀតណាម លោក Le Quoc Phong បានអះអាងថា៖ “សមាគមនិស្សិត​វៀតណាមក្នុងនាមជាមិត្តជិតស្និទ្ធរបស់និស្សិត រួមដំណើរជួយឧបត្ថម្ភគាំទ្រ ណែនាំសិស្សានុសិស្សឲ្យបន្តការ​លើកកម្ពស់គុណភាព លើកកំពស់តួនាទីនិងកេរ្តិ៍ឈ្មោះរបស់និស្សិតវៀតណាម។ អាស្រ័យហេតុនេះត្រូវបំពេញសេចក្តីត្រូវការនិងបំណងប្រាថ្នារបស់និស្សិតផង និងបំពេញនូវការទទួលខុសត្រូវរបស់ខ្លួន ដែលសក្តិសមនឹងការទុកចិត្តរបស់បក្ស រដ្ឋ និងការរំពឹងទុករបស់និស្សិត របស់វិស័យអប់រំនិងរបស់សង្គមទាំងមូល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top