• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តាលីបង់ ស្នើឱ្យអង្គការសហប្រជាជាតិ​អនុវត្តន៍សកម្មភាពមនុស្សធម៌

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន (OCHA) និងតាលីបង់បានរក្សាការសម្របសម្រួលក្នុងរយៈពេល ១៨ ឆ្នាំកន្លងទៅ។

ក្មេងៗនៅជំរំបណ្តោះអាសន្នមួយក្នុងរដ្ឋធានីកាប៊ុល (រូបថត៖ THX/VNA)

យោងតាមសារព័ត៌មាន Sputniknews បានឲ្យដឹងថា នៅថ្ងៃទី ២០ ខែសីហា អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌នៅអាហ្វហ្គានីស្ថាន លោក Ramiz Alakbarov បាននិយាយថា តាលីបង់បានសម្តែងការគាំទ្រដល់អង្គការសហប្រជាជាតិ ហើយបានស្នើឱ្យអង្គការនេះស្នាក់នៅអាហ្វហ្គានីស្ថានដើម្បីបន្តធ្វើសកម្មភាពមនុស្សធម៌។ ក្នុងសេចក្តីប្រកាសមួយ អ្នកសម្របសម្រួល Alakbarov បាននិយាយថា តាមពិតទៅ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន (OCHA) និងតាលីបង់បានរក្សាការសម្របសម្រួលក្នុងរយៈពេល ១៨ ឆ្នាំកន្លងទៅ។  ក្រុមតាលីបង់បានអះអាងសារជាថ្មីនូវការគាំទ្រ ហើយស្នើឲ្យអង្គការសហប្រជាជាតិបន្តស្នាក់នៅអាហ្វហ្កានីស្ថាន ដ៏ដូចជាផ្គត់ផ្គង់ជំនួយមនុស្សធម៌។ ទោះយ៉ាងណាក៏ដោយ លោក Alakbarov បាននិយាយថា បច្ចុប្បន្ននេះ មិនមាន“ កិច្ចព្រមព្រៀងថ្មី” រវាង OCHA របស់អង្គការសហប្រជាជាតិ ជាមួយក្រុមតាលីបង់ឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top