• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តល់លិខិតបញ្ជាក់ប្រភពដើមទំនិញជិត ១៥.០០០ច្បាប់ បន្ទាប់ពី ២ ខែដែល EVFTA ចូលជាធរមាន

បន្ទាប់ពីរយៈពេល ២ ខែ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ត្រូវបានអនុវត្ត មក អង្គការមួយចំនួនដែលទទួលបានការអនុញ្ញាតចេញលិខិតបញ្ជាក់ប្រភពដើមទំនិញជិត ១៥.០០០ ពីវៀតណាមទៅអឺរ៉ុប។

មុខទំនិញសំខាន់ៗ ដែលមានលិខិតបញ្ជាក់ពីប្រភពដើម (C/O) រួមមាន៖ ស្បែកជើង គ្រឿងសមុទ្រ កាហ្វេ វាយនភ័ណ្ឌ កាបូប ផ្តៅឫស្សី  កសិផល និងគ្រឿងអេឡិចត្រូនិកជាដើម។

ទីផ្សារនាំចូលភាគច្រើនគឺប្រទេសដែលមានកំពង់ផែន មានមជ្ឈមណ្ឌលចែកចាយនិងផ្ទេរទំនិញ របស់សហគមន៍អឺរ៉ុប ដូចជា បែលហ្សិក អាល្លឺម៉ង់ ហូល្លង់ បារាំងនិងអង់គ្លេស។ ជាពិសេស ទំនិញជាច្រើនជើង បានមកដល់ទីផ្សារសហភាពអឺរ៉ុប និងទទួលបានការអនុគ្រោះ។ ប្រការនេះបង្ហាញ ពីការចំណាប់អារម្មណ៍របស់អង្គភាពអាជីវកម្ម ក៏ដូចជាសារៈសំខាន់នៃទីផ្សារនេះ សម្រាប់ការនាំចេញរបស់វៀតណាម។

ផលិតផលនាំចេញជាច្រើនរបស់វៀតណាមមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងទីផ្សារសហភាពអឺរ៉ុប បន្ទាប់ពីជិត ២ ខែ ដែល EVFTA ត្រូវបានអនុវត្ត។ ពោលគឺ ចាប់តាំងពីដើមខែសីហា រហូតមកដល់ពេលនេះ ការនាំចេញគ្រឿងសមុទ្របានកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងខែកក្កដា។ ក្រៅពីអាហារសមុទ្រ អង្ករវៀតណាមនាំចេញទៅអឺរ៉ុបក៏មានសញ្ញាវិជ្ជមានដែរ ខណៈដែល ថ្លៃអង្ករនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុប ត្រូវបានកើនឡើងយ៉ាងខ្លាំងពី ៨០ ទៅ ២០០ ដុល្លារ /តោន អាស្រ័យលើប្រភេទនីមួយៗ បើប្រៀបធៀបទៅនឹងពេលវេលាមុនពេលដែល EVFTA ចូលជាធរមាន។

សូមគូសបញ្ជាក់ថា ក្រៅពីសហភាពអឺរ៉ុបមក ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ជាមួយនឹងការកើនឡើង ២២,៩ ភាគរយនៃចំណូល ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មកគឺចិន អាស៊ាន កូរ៉េខាងត្បូងនិងជប៉ុន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top