ព័ត៌មាន
តម្លៃប្រាក់នាំចេញទំនិញតម្បាញកាត់ដេររបស់វៀតណាមក្នុងឆ្នាំ ២០១៨ គ្រោងនឹងទទួលបាន ៣៥ ពាន់លានដុល្លាអាមេរិក
លោក Tran Thanh Hai អគ្គនាយករងនៃអគ្គនាយកដ្ឋាននាំចេញ នាំចូល នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានចាត់ទុកថា ផ្នែកតម្បាញកាត់ដែរវៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ជាពិសេសគឺកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វិក (CPTPP)។
សហគ្រាសតម្បាញកាត់ដេរវៀតណាមបានវិនិយោគបច្ចេកវិទ្យាទំនើប( http://vneconomy.vn)
តម្លៃប្រាក់នាំចេញសរុបនៃទំនិញតម្បាញកាត់ដែររបស់វៀតណាមនាឆមាសទី ១ ឆ្នាំ ២០១៨ ត្រូវបានប៉ាន់ប្រមាណថានឹងទទួលបាន 16,5 ពាន់លានដុល្លារអាមេរិក កើន 16,5% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ តាមការប៉ាន់ប្រមាណបានឲ្យដឹងថា តម្លៃប្រាក់នាំចេញទំនិញតម្បាញកាត់ដែររបស់វៀតណាមក្នុងឆ្នាំ ២០១៨ នឹងទទួលបាន 35 ពាន់លានដុល្លារអាមេរិក ពោលគឺលើសពី 1 ពាន់លានដុល្លារអាមេរិក បើប្រៀបនឹងផែនការ។ ក្រៅពីការបន្សាំនឹងការផ្លាស់ប្ដូរនៃទីផ្សារយ៉ាងឆាប់រហ័ស បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានសង្ឃឹមថានឹងជំរុញការនាំចេញនៃផ្នែកតម្បាញកាត់ដេរវៀតណាមឲ្យមានការកើនឡើង។ លោក Tran Thanh Hai អគ្គនាយករងនៃអគ្គនាយកដ្ឋាននាំចេញ នាំចូលនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានចាត់ទុកថា ផ្នែកតម្បាញកាត់ដែរវៀតណាមទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ជាពិសេសគឺកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វិក (CPTPP)។ ទោះជាយ៉ាងណាក៏ដោយសហគ្រាសតម្បាញកាត់ដែរគប្បីសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់នូវការសន្យា ដើម្បីឆ្លើយតបនឹងបទដ្ឋានទូទៅ។
“កិច្ចព្រមព្រៀង CPTPP ទាមទារឲ្យវត្ថុធាតុដើមនៃ ទំនិញតម្បាញកាត់ដេរត្រូវឆ្លើយតបនឹងបទដ្ឋាននៃបណ្ដាប្រទេសជាមាជិក CPTPP។ នៅក្នុងតំបន់មិនសូវមានប្រទេសផលិតវត្ថុធាតុដើមនៃទំនិញតម្បាញកាត់ដេរប៉ុន្មានទេ។ ហេតុដូច្នេះហើយ យើងគប្បីទាក់ទាញការវិនិយោគនៅដំណាក់ការរៀបចំវត្ថុធាតុដើមមុនពេលកាត់ដេរនៅទីផ្សារវៀតណាម ហើយ CPTPP គប្បីអនុញ្ញាតឲ្យសហគ្រាស់វៀតណាមបន្តប្រើប្រាស់ប្រភពវត្ថុធាតុដើមរបស់ប្រទេសក្រៅពីប្លុក CPTPP”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម