• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្រូវការជំរុញថាមពលកកើតឡើងវិញនៅតាមប្រទេសកំពុងអភិវឌ្ឍន៍

នេះគឺជាអនុសាសន៍របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) ក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ (ថ្ងៃទី ៣០ តុលា)។
តម្រូវការជំរុញថាមពលកកើតឡើងវិញនៅតាមប្រទេសកំពុងអភិវឌ្ឍន៍

ថាមពលកកើតឡើងវិញចាំបាច់ត្រូវជំរុញខ្លាំងនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាដំណើរការផ្លាស់ប្តូរថាមពលចាំបាច់ សំដៅកាត់បន្ថយស្ថានភាពភពផែនដីឡើងកម្ដៅ។ នេះគឺជាអនុសាសន៍របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) ក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ (ថ្ងៃទី ៣០ តុលា)។ ក្នុងរបាយការណ៍ IRENA បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់ថាមពលកកើតឡើងវិញ ដោយសារតម្រូវការអគ្គិសនីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍កំពុងកើនឡើង ហើយថាមពលកកើតឡើងវិញបានដើរតួនាទីកាន់តែសំខាន់ក្នុងការដោះស្រាយបញ្ហាកង្វះថាមពលអគ្គិសនីនៅក្នុងប្រទេសទាំងនេះ។ IRENA បានផ្តល់អនុសាសន៍ ថា ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ ចាំបាច់ត្រូវបង្កើនការផលិតថាមពលកកើតឡើងវិញ ចំនួនបីដង ជាសកលស្របតាមគោលដៅប្រកបដោយមហិច្ឆតាដែលបានកំណត់ដោយប្រធានកិច្ចប្រជុំលើកទី ២៨  នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP28)។ យោងតាម IRENA នៅឆ្នាំ ២០៣០ ពិភពលោកចាំបាច់ត្រូវប្រមូលធនធានទាំងអស់ដើម្បីសម្រេចឲ្យបាននូវការវិនិយោគលើថាមពលកកើតឡើងវិញចំនួន ១ ៣០០ ពាន់លានដុល្លារអាមេរិក បើធៀបនឹងកម្រិត ៤៨៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២។ ដើម្បីសម្រេចបាននូវគោលដៅនេះ ប្រការដ៏សំខាន់គឺត្រូវកាត់បន្ថយហានិភ័យក្នុងការវិនិយោគ និងផ្តល់លទ្ធភាពទទួលបានប្រភព ហិរញ្ញប្បទានដែលមានតម្លៃទាបនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top