• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តម្កល់រូបសំណាកលោកប្រធានហូជីមិញនៅទីក្រុង Saint Petersburg ដែលជានិមិត្តរូបថ្មីនៃទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh បានអញ្ជើញថ្លែងនៅក្នុងពិធី
 

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅទីក្រុង Saint Petersburg នៃសហព័ន្ធរុស្ស៊ី ស្ថានទូតវៀតណាម និងអាជ្ញាធរទីក្រុងបានរៀបចំពិធីបញ្ចុះផ្ទាំងថ្មនៅទីតាំងដែលបានគ្រោងទុក ដើម្បីតម្កល់រូបសំណាកលោកប្រធានហូជីមិញ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធ រុស្ស៊ីលោក Ngo Duc Manh បានអះអាងថា ទីតាំងដែលបានគ្រោងទុកសម្រាប់តម្កល់រូបសំណាកគឺជាផ្លូវប្រសព្វគ្នា ដែលមានឈ្មោះថាហូជីមីញនិងវិថី“ត្រាស់ដឹង” នៃខ័ណ្ឌ Vyborgsky ហើយទីតាំងនេះមានលក្ខណៈនិមិត្តរូបខ្ពស់ ដោយបែរមុខទៅកាន់ទិសខាងកើត (ឆ្ពោះមកវៀត ណាម)។ ការសាងសង់រូបសំណាកហូជី មិញនៅ St. Petersburg មានអត្ថន័យនយោបាយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ធំធេង ហើយព្រឹត្តិការណ៍នេះគឺជាជំហានដំបូង ដ៏រឹងមាំក្នុងការអនុវត្តគម្រោង ហើយនឹងក្លាយជានិមិត្តរូបថ្មីនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងសហព័ន្ធ រុស្ស៊ី ជាពិសេសគឺជាមួយ St. Petersburg ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។

Top