• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ពាណិជ្ជកម្មនិងផ្សព្វផ្សាយកសិផលសរីរាង្គរបស់វៀតណាមនៅអូស្ត្រាលី

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមរបស់សហគ្រាសនាំចូលជាច្រើននៅ ទីក្រុង ស៊ីដនី ក្រុមការងារនឹងរៀបចំកម្មវិធីឧទ្ទេសនាមអំពីឧត្តមភាពនៃផ្នែកកសិកម្ម សរីរាង្គវៀតណាម ក៏ដូចជាផ្សព្វផ្សាយរសជាតិឆ្ងាញ់នៃកសិផលសរីរាង្គវៀតណាម។
តំបន់ដាំចេកសរីរាង្គនៅស្រុក Dak Doa (ខេត្ត Gia Lai)។ (រូបថត៖ Hong Diep/VNA)

ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែមីនា ក្រុមការងាររួមមានសហគ្រាស សហ ករណ៍ចំនួន ១៩ សមាគមកសិកម្មសរីរាង្គវៀតណាម (VOAA) និងអង្គការបណ្តុះ បណ្តាលកសិកម្មសរីរាង្គវៀតណាមនឹងទៅកាន់អូស្ត្រាលី ដើម្បីជួបធ្វើការដោយផ្ទាល់ ជាមួយសហគ្រាសនាំចូល និងអ្នកប្រើប្រាស់កសិផលសរីរាង្គវៀតណាមនៅអូស្ត្រាលី ក៏ដូចជាឧទ្ទេសនាម និងផ្សព្វផ្សាយម៉ាកយីហោកសិផលសរីរាង្គវៀតណាមនៅ ទីផ្សារអូស្ត្រាលីផងដែរ។

នាថ្ងៃទី ១៨ មិនា ដោយមានការចូលរួមរបស់សហគ្រាសនាំចូលជាច្រើននៅ ទីក្រុង ស៊ីដនី ក្រុមការងារនឹងរៀបចំកម្មវិធីឧទ្ទេសនាមអំពីឧត្តមភាពនៃផ្នែកកសិកម្ម សរីរាង្គវៀតណាម ក៏ដូចជាផ្សព្វផ្សាយរសជាតិឆ្ងាញ់នៃកសិផលសរីរាង្គវៀតណាម។ ផលិតផលសរីរាង្គជាច្រើនប្រភេទដែល ផលិតនៅប្រទេសវៀតណាមក៏នឹងត្រូវបាន ដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរដូចជា៖ អង្ករ នំបញ្ចុក ហ្វើ បាញ់ត្រាង ដូង ម្រេច គ្រឿងទេស អានីស តែ កាហ្វេ និងស្វាយចន្ទី។ សកម្មភាពនេះក៏នឹងប្រព្រឹត្ត ទៅនៅទីក្រុង Bairnsdale និងទីក្រុង Melbourne នៃរដ្ឋ Victoria នៅថ្ងៃទី ២៣ និង ២៥ ខែមីនា រៀងៗគ្នាផងដែរ។

ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅអូស្ត្រាលី ក្រុមការងារវៀតណាមនឹងទៅ ទស្សនា និងសិក្សាគំរូកសិកម្មសរីរាង្គខ្នាតគ្រួសារ កសិដ្ឋាន សហគមន៍ និង អាជីវកម្មនៅទីក្រុង Canberra រដ្ឋ New South Wales រដ្ឋ Victoria កសិដ្ឋានចិញ្ចឹមមាន់ គោយកទឹកដោះ ដើមឈើហូបផ្លែ ស្រូវអង្ករ ទំពាំងបាយជូរសម្រាប់ដាំស្រា សូកូឡា និងបន្លែផ្លែឈើ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

ចាំបាច់ត្រូវបង្កើតជាបន្ទាប់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលយុទ្ធសាស្ត្រ ដោយមានសារសំខាន់ដោយផ្ទាល់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ដើម្បីសម្រេចបានគោលដៅកំណើនពីរខ្ទង់។

Top