• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ពាណិជ្ជកម្មកសិកម្ម រុក្ខាជាតិនិងជលផលនៅទីក្រុងហាណូយជាមួយខេត្ត ក្រុងនានា


នាថ្ងៃទី ២៣ តុលា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំកម្មវិធី “វេទិកាចែករំលែកព័ត៌មាន តភ្ជាប់ពាណិជ្ជកម្មកសិកម្ម រុក្ខាជាតិ និងជលផលរវាងទីក្រុងហាណូយ និងបណ្តាខេត្ត ទីក្រុង” នៅខេត្ត ក្រុងចំនួន ៤០ នៅទូទាំងប្រទេស តាមរយៈជំនួបទល់មុខ និងតាមអ៊ីនធឺណិត។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam និងអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Manh Quyen អញ្ជើញធ្វើជាអធិបតីក្នុងវេទិកា នៅទីក្រុងហាណូយ។ រូបថត៖ Khanh Long/VNP

 

ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ “ធានាសុវត្ថិភាពចំណីអាហារ លើកកំពស់គុណភាពកសិកម្ម រុក្ខជាតិនិងជលផលរវាងទីក្រុងហាណូយ និងខេត្ត-ក្រុងនានា ក្នុងដំណាក់កាល ២០២១-២០២៥”។ រូបថត៖ Khanh Long/VNP


វេទិកានេះបានរៀបចំឡើង ដើម្បីជូនដំណឹង និងគាំទ្រដល់មូលដ្ឋាន អាជីវកម្ម សហករណ៍ និងកសិករ ដើម្បីផ្សារភ្ជាប់ផលិតកម្ម និងការលក់កសិផលនៅក្នុងទីផ្សារក្នុងស្រុក និងនាំចេញ ហើយជំរុញការអភិវឌ្ឍខ្សែសង្វាក់ផលិតផលកសិកម្មប្រកបដោយនិរន្តរភាព ការកែលម្អតម្លៃផលិតផល និងប្រាក់ចំណូលសម្រាប់កសិករ; ជំរុញពាណិជ្ជកម្មកសិផលរវាងទីក្រុងហាណូយ នងមូលដ្ឋាននិងតភ្ជាប់អ្នកផលិតកសិកម្ម រុក្ខាជាតិ ជលផលរវាងមូលដ្ឋាន និងទីផ្សារហាណូយ។

ទីក្រុងហាណូយជាទីផ្សារប្រើប្រាស់ដ៏ធំ។ ដូច្នេះការតភ្ជាប់និងធ្វើពាណិជ្ជកម្មជាមួយហាណូយនឹងជំរុញការប្រើប្រាស់កសិផលសម្រាប់បណ្តាខេត្តក្រុង។ បន្ទាប់ពីវេទិកានេះ ខេត្ត ក្រុងនានាមានបំណងចង់មានកម្មវិធីធ្វើការជាក់លាក់មួយជាមួយទីក្រុងហាណូយ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងមានសំណើដ៏ជាក់លាក់អំពីផលិតផល ដើម្បីពង្រីកទីផ្សារ។
លោក Tran Thanh Nam - អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទក៏បានស្នើឱ្យដឹកនាំមជ្ឈមណ្ឌលផ្គត់ផ្គង់ ផ្តល់ព័ត៌មានជាក់លាក់អំពីបរិមាណទំនិញទៅកាន់ខេត្ត ក៏ដូចជាទីក្រុងហាណូយ ដើម្បីភ្ជាប់ជាមួយកន្លែងផ្គត់ផ្គង់។ លើសពីនេះ ផលិតផលកសិកម្ម និងទំនិញត្រូវធានាគុណភាពផលិតផលកសិកម្មស្របតាមស្តង់ដារ និងបទប្បញ្ញត្តិ។ សុវត្ថិភាពចំណីអាហារគឺជាបញ្ហាចម្បងសម្រាប់ការអនុវត្តការតភ្ជាប់រវាងបណ្តាតំបន់។

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ “ធានាសុវត្ថិភាពចំណីអាហារ លើកកំពស់គុណភាពផលិតផលកសិកម្ម រុក្ខាជាតិនិងជលផល ដែលធ្វើពាណិជ្ជកម្មរវាងទីក្រុងហាណូយ និងខេត្ត-ក្រុងនានា ក្នុងដំណាក់កាល ២០២១-២០២៥” បានប្រព្រឹត្តទៅ./.

កាសែតរូបភាពវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top