• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តបស្នងសងគុណចំពោះកម្មាភិបាលវិស័យអប់រំ ក្នុងទិវាគ្រូបង្រៀនវៀតណាម

រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា៖ ការច្នៃប្រឌិតអប់រំ បង្កើតនូវតម្រូវការជាច្រើន និងបញ្ហាប្រឈមដ៏ធំធេងសម្រាប់វិស័យទាំងមូល។ ដូច្នេះ វិស័យអប់រំ ត្រូវបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងលើកទឹកចិត្តពីភ្នាក់ងារសារព័ត៌មាន ក្នុងការអនុវត្តការងារប្រកបដោយភាពច្នៃប្រឌិត។
អគ្គនាយកនៃវិទ្យុសម្លេងវៀតណាមលោក Do Tien Sy និងអគ្គនាយករង លោក Pham Manh Hung ជូនកម្រងផ្កា អបអរសាទរលោកគ្រូអ្នកគ្រូ នាថ្ងៃទី២០ ខែវិច្ឆិកា។ រូបថត៖ VOV

ក្នុងឱកាសរំលឹកខួបលើកទី ៤១ នៃទិវាគ្រូបង្រៀនវៀតណាម (១៩៨២-២០២៣) នារសៀលថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហាណូយ ទីភ្នាក់ងារសារព័ត៌មានចំនួន ៤ រួមមាន៖ វិទ្យុសម្លេងវៀតណាម កាសែតប្រជាជន ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ទូរទស្សន៍វៀតណាមបានសម្របសម្រួលជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល ដើម្បីរៀបចំកម្មវិធីជួបសំណេះសំណាល និងតបស្នងសងគុណដល់កម្មាភិបាលដែលបម្រើការងារក្នុងវិស័យអប់រំ។

អញ្ជើញចូលរួមក្នុងជំនួបសំណេះសំណាលនេះ លោកគ្រូ អ្នកគ្រូឆ្នើមនៅតាមតំបន់លំបាកជាច្រើននៅទូទាំងប្រទេស បានបញ្ជាក់ថា នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ អស់ពីចិត្ត ដើម្បីសិស្សានុសិស្សជាទីគោរពស្រឡាញ់។ អ្នកគ្រូ Dang Thi Nu គ្រូបង្រៀនសាលាអនុវិទ្យាល័យ Sung Trai ស្រុក Dong Van ខេត្ត Ha Giang បានចែករំលែកថា៖

“សម្រាប់គ្រូបង្រៀន ការងារសំខាន់គឺបង្រៀន ផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលបុគ្គលិកលក្ខណៈសម្រាប់ប្អូនៗសិស្ស។ នោះជាការងារលំបាកមួយ ប៉ុន្តែក៏ជាការងារគួរជាទីមោទនៈ។ រូបនាងខ្ញុំផ្ទាល់ នឹងបន្តខិតខំដើម្បីសម្រេចបានលទ្ធផលខ្ពស់ជាងនេះនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ខ្ញុំក៏សង្ឃឹមថានឹងមានឱកាសបង្ហាញសក្តានុពលពេញលេញរបស់ខ្លួន និងរួមចំណែកបន្ថែមទៀតដល់វិស័យអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់”។

ថ្លែងមតិក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា៖ ការច្នៃប្រឌិតអប់រំបង្កើតនូវតម្រូវការជាច្រើន និងបញ្ហាប្រឈមដ៏ធំធេងសម្រាប់វិស័យទាំងមូល។ ដូច្នេះ វិស័យអប់រំ ត្រូវបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងលើកទឹកចិត្តពីភ្នាក់ងារសារព័ត៌មាន ក្នុងការអនុវត្តការងារប្រកបដោយភាពច្នៃប្រឌិត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top