• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឋានៈនិងកម្លាំងចលករថ្មីសម្រាប់ដំណើរការអភិវឌ្ឍន៍ថ្មីរបស់វៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចការងារ ចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាព អំពីហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (ថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៦) តាមការអញ្ជើញរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រធានក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា។ ការចូលរួមនៅកម្រិតខ្ពស់បំផុត បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតអំពីតួនាទី និងឋានៈកាន់តែសកម្ម និងវិជ្ជមានរបស់វៀតណាមនៅក្នុងបញ្ហាសកល ខណៈពេលដែលកំពុងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិកកាន់ តែច្បាស់លាស់ ខណៈដែលវៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយនឹងសេចក្តីប្រាថ្នាសម្រាប់ការបង្កើនល្បឿន និងការទម្លុះទម្លាយ។

ដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្សតូ ឡឹម មិនត្រឹមតែជាសកម្មភាពការទូតកម្រិតខ្ពស់នៅដើមឆ្នាំនោះទេ ប៉ុន្តែក៏ជានិមិត្តរូបដ៏រស់រវើកនៃ “ឋានៈថ្មី” និងការបើក ចេញ "កម្លាំងចលករថ្មី" សម្រាប់ដំណើរអភិវឌ្ឍន៍របស់វៀតណាម នៅក្នុងយុគសម័យនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ។

ជឿជាក់និងការពឹងផ្អែកលើខ្លួនឯងនៅក្នុងលំហសកល

  លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ VNA)  
  លោកអគ្គលេខាបក្ស តូ ឡឹមអញ្ជើញចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ VNA)  
  ក្នុងអំឡុងពេលនៅសហរដ្ឋអាមេរិក លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួប និងផ្លាស់ប្តូរទស្សនៈជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីអ៊ូសបេគីស្ថាន ប្រធានាធិបតីអាស៊ែបៃហ្សង់ ប្រធានាធិបតីកាហ្សាក់ស្ថាន នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីអាមេនី នាយករដ្ឋមន្ត្រីហុងគ្រី នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក (រូបថត៖ VNA)  

ក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា គឺជាយន្តការសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីសម្រួលជំនួយមនុស្សធម៌ ស្ថាបនា និងស្ថិរភាពនៅក្នុងតំបន់។ ចូលរួមក្នុងក្រុមប្រឹក្សា សមាជិកត្រូវរួមចំណែកដំណោះស្រាយជាក់ស្តែងដើម្បីបញ្ចប់ជម្លោះ ស្តារសន្តិភាព និងសន្តិសុខ ស្ថាបនា ធានាជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ហ្គាហ្សា និងអនុវត្តដំណើរការនយោបាយដ៏ទូលំទូលាយស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ សហប្រជាជាតិ។

វៀតណាមបានចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សាដោយទំនុកចិត្ត និងអាកប្បកិរិយាសកម្ម។ ស្មារតីនៃ "ជឿជាក់ ការពឹងផ្អែកលើខ្លួនឯង ភាពគ្រប់គ្រាន់ដោយខ្លួនឯង និងកម្លាំងខ្លួនឯង" ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងការចូលរួមរបស់វៀតណាមក្នុងការពិភាក្សាលើបញ្ហាស្មុគស្មាញដូចជាហ្គាហ្សា ខណៈពេលដែលរក្សាគោលការណ៍ និងមានភាពបត់បែនក្នុងវិធីសាស្រ្តទាក់ទងផ្ទាល់។ វៀតណាមមិនបានជ្រើសរើសភាគីណាមួយក្នុងការក្រកួតប្រជែងអំណាចនោះទេ ប៉ុន្តែផ្ទុយទៅវិញ ឈរសម្រាប់សន្តិភាព ស្ថិរភាព និងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។

គោលនយោបាយការបរទេសដែលមានតុល្យភាពរបស់វៀតណាម និងជំហរខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ និងសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សហគមន៍អន្តរជាតិសម្រាប់សន្តិភាព បានធ្វើឱ្យវៀតណាមទទួលបានការគោរព និងការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ ថ្លែងនៅចំពោះមុខប្រមុខរដ្ឋ និងមេដឹកនាំមកពីជាង ៥០ ប្រទេសដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា៖ “កិច្ចប្រជុំនេះមានការចូលរួមពីអគ្គលេខាបក្ស តូ ឡឹមនៃប្រទេសវៀត ណាម។ វៀតណាមគឺជាប្រទេសដ៏អស្ចារ្យ និងជាកម្លាំងសំខាន់មួយនៅលើ ឆាកអន្តរជាតិ។ យើងមានកិត្តិយសណាស់ដែលបានទទួលស្វាគមន៍លោក។ ពិតជាកិត្តិយសដ៏ធំធេងណាស់ដែលបានស្វាគមន៍លោក។   យើងមានការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រទេសរបស់លោក”។

វត្តមាន និងការរួមចំណែករបស់លោកអគ្គលេខាបក្សតូ ឡឹម នៅក្នុងវេទិកាពិភាក្សាអំពីចំណុចក្តៅដ៏ស្មុគស្មាញដូចជាហ្គាហ្សា ក៏ជាឱកាសមួយសម្រាប់ វៀតណាមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូ បង្កើនទំនុកចិត្តនយោបាយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងពិភពលោកដ៏ច្របូកច្របល់។ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហោយ ជុង បានថ្លែងថា៖ “តាមរយៈសកម្មភាពការទូតពហុភាគីដ៏សំខាន់នេះ យើងបានបង្ហាញពីសុច្ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការចូលរួមចំណែកជំរុញសន្តិភាពនៅមជ្ឈិមបូព៌ា។ ដំណើរទស្សនកិច្ចនេះរបស់លោកអគ្គលេខាបក្សក៏បានរួមចំណែក ដល់ការលើកកម្ពស់ទំនាក់ទំនងរបស់វៀតណាម ជាមួយប្រទេសម្ចាស់ផ្ទះ និងដៃគូអន្តរជាតិ ក្នុងនោះមានបណ្តាប្រទេសនៅមជ្ឈិមបូព៌ាផងដែរ”។

កម្លាំងចលករថ្មីសម្រាប់វៀតណាមស្ទុះឈានទៅមុខ

នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី អគ្គលេខាបក្ស លោកតូ ឡឹម បានមានជំនួបន្តបន្ទាប់ជាមួយមេដឹកនាំនៃប្រទេសផ្សេងៗ។ ជាពិសេស ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ លោកអគ្គលេខាបក្សតូ ឡឹមអញ្ជើញជួបពិភាក្សាជាមួយប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទទួលជួបលោក Jamieson Greer តំណាងពាណិជ្ជកម្មអាមេរិក និងបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមាជិកព្រឹទ្ធសភាអាមេរិក។

លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្សលោកតូ ឡឹម ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺជាការធ្វើឱ្យមានលក្ខណៈជាក់ស្តែង និងម៉ឺងម៉ាត់នៃគោលនយោបាយសំខាន់ៗរបស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជូនសារអំពីប្រទេសវៀតណាមមួយ ដែលចូលទៅក្នុងលំហសកលដោយមានទំនុកចិត្ត មានភាពធន់ ចក្ខុវិស័យ និងសេចក្តីប្រាថ្នាសម្រាប់ការស្ទុះឈានទៅមុខ; វៀតណាមដែលមិនត្រឹមតែធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកដល់ការអភិវឌ្ឍរួមផងដែរ។

លើសពីនេះ ដំណើរទស្សនកិច្ចនេះបានបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ “ការតភ្ជាប់ជាយុទ្ធសាស្ត្រ” ទាំងនេះអាចក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ដំណាក់កាលថ្មីអភិវឌ្ឍន៍ងថ្មីរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី៖ នាំបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមក្លាយជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីអាគ្នេយ៍

លោកនាយករដ្ឋមន្ត្រី៖ នាំបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមក្លាយជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីអាគ្នេយ៍

នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានធ្វើទស្សនកិច្ចការងារនិងប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី១ ដល់បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។

Top