• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរសួរសុខទុក្ខ ជូនអំណោយបុណ្យតេតដល់កម្មាភិបាល យុទ្ធជននិងប្រជាជន នៅតំបន់កោះសមុទ្រភាគនិរតីបន្សល់ទុកមកនូវចំណាប់អារម្មណ៍និងមនោសញ្ចេតនាដ៏ល្អប្រសើរ

ក្រុមការងារបានទៅកាន់កោះនានា នៃខេត្ត Ca Mau ខេត្ត Kien Giang ដើម្បីសួរសុខទុក្ខ ជូនពរបុណ្យតេតដល់កម្មាភិបាល យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅទីនោះ ក៏ដូចជាអាជ្ញាធរនិងអ្នកស្រុកផងដែរ។

(រូបថត៖ qdnd.vn)


ក្រោយរយៈពេល៥ថ្ងៃ ដំណើរសួរសុខទុក្ខ ជូនអំណោយបុណ្យតេតដល់កម្មា ភិបាល យុទ្ធជន និងប្រជាជននៅតាមកោះនានានៃតំបន់សមុទ្រភាគនិរតី ដែលបាន ធ្វើឡើងដោយបញ្ជាការដ្ឋានតំបន់ទី៥កងទ័ពជើងទឹក សហការជាមួយខេត្ត ក្រុង មួយចំនួន បានបិទបញ្ចប់ប្រកបដោយសុវត្ថិភាព ហើយបន្សល់ទុកមកនូវមនោ សញ្ចេតនាដ៏ល្អប្រសើររវាងកងទ័ពនិងប្រជាជន។ ក្រុមការងារបានទៅកាន់កោះនានា នៃខេត្ត Ca Mau ខេត្ត Kien Giang ដើម្បីសួរសុខទុក្ខ ជូនពរបុណ្យតេតដល់កម្មាភិបាល យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅទីនោះ ក៏ដូចជាអាជ្ញាធរនិងអ្នកស្រុកផងដែរ។ លោកវរនាវីឯក Pham Quang Vinh មេបញ្ជាការរងតំបន់ទី៥កងទ័ពជើងទឹក បានចែករំលែកថា៖

“ដំណើររបស់យើងខ្ញុំបានសម្រេចជោគជ័យល្អប្រសើរ ដោយនាំមកនូវមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ ការចែករំលែកពីដីគោកជាមួយកងទ័ពនិងប្រជាជននៅតាម បណ្ដាកោះភាគនិរតីរបស់មាតុភូមិ។ បងប្អូនកម្មាភិបាល យុទ្ធជននិងប្រជាជននៅទីនោះ សុទ្ធតែរំភើបចិត្តយ៉ាងខ្លាំង ហើយប្ដេជ្ញាចិត្តការពារភាពសុខសាន្តត្រាណនៃកោះ សមុទ្រមាតុភូមិ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top