• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅសិង្ហបុរីបាននាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ភាគីទាំងពីរ

ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសិង្ហបុរី លោកបណ្ឌិត Pham Duc Minh បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាការបើកទូលាយសម្រាប់សកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ VOV)

អញ្ជើញធ្វើការវាយតម្លៃអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ បណ្ឌិត Pham Duc Minh នៃទីភ្នាក់ងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវនៃរដ្ឋាភិបាលសិង្ហបុរីបានលើកឡើងថា៖ ដំណើរទស្សនកិច្ចនេះបានរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងបរិបទនៃស្ថានការណ៍ពិភពលោកដែលមានការប្រែប្រួលនាពេលថ្មីៗនេះ។

ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ នៅសិង្ហបុរី លោកបណ្ឌិត Pham Duc Minh បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាការបើកទូលាយសម្រាប់សកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបង្ហាញពីតួនាទី និងការកើនឡើងនូវឋានៈរបស់វៀតណាមនៅក្នុងតំបន់។

លោកបណ្ឌិត Pham Duc Minh បានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះ ទទួលបានលទ្ធផលជាក់ស្តែង ដែលនាំមកនូវកម្លាំងជំរុញការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច ឌីជីថល និងសេដ្ឋកិច្ចបៃតង ដែលនឹងក្លាយជាវិស័យមុខព្រួញពីរនៃសេដ្ឋកិច្ចវៀត ណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top