• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវមកវៀតណាមជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងលោកជំទាវ ព្រមទាំងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៦ គណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគី វៀតណាម-ឡាវនៅថ្ងៃទី ៦ និង ៧ ខែមករា។
រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងទូរគមនាគមន៍ ឡាវ ប្រធានសមាគមមិត្តភាពឡាវ-វៀតណាម លោក Boviengkham Vongdara។ (រូបថត៖ VNA)
វាយតម្លៃពីដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងទូរគមនាគមន៍ ឡាវ ប្រធានសមាគមមិត្តភាពឡាវ-វៀតណាម លោក Boviengkham Vongdara បាន ឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone ចាប់តាំងពីចូលកាន់តំណែង (ខែធ្នូ ឆ្នាំ២០២២) ហើយ ការដែលលោក បានជ្រើសរើសវៀតណាមជាប្រទេសទីមួយសម្រាប់ធ្វើទស្សនកិច្ចជាផ្លូវការ គឺជាសក្ខី ភាពច្បាស់លាស់នៃទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរឡាវ និងវៀតណាម។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី Sonexay និងលោកនាយករដ្ឋ មន្ត្រី Pham Minh Chinh នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៦ នៃគណៈកម្មា ធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម -ឡាវ; ចូលរួម សន្និសីទសហប្រតិបត្តិការវិនិយោគឡាវ-វៀតណាម...បើតាមលោករដ្ឋមន្ត្រី Boviengkham Vongdara សកម្មភាពទាំងនេះនឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ជួយឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងជាក់ស្ដែង ស័ក្តិសមនឹងកម្ពស់ទំនាក់ទំនងនយោបាយ សន្តិសុខ និងការពារជាតិ។
លោករដ្ឋមន្ត្រី Boviengkham Vongdara ក៏បានចាត់ទុកផងដែរថា នាពេលខាង មុខ ប្រការដ៏សំខាន់បំផុតដែលប្រទេសទាំងពីរគួរតែធ្វើ គឺការបន្តអប់រំមនោគមវិជ្ជា នយោបាយដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យពួកគេយល់ច្បាស់អំពីទំនាក់ទំនង មិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – Tự hào và tiếp nối

Khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”

Tối 8/10, tại Công viên Lê Văn Tám, Thành phố Hồ Chí Minh, Hiệp hội Doanh nghiệp hàng Việt Nam chất lượng cao tổ chức lễ khai mạc Lễ hội Kỷ niệm 30 năm hàng Việt Nam chất lượng – “Tự hào và tiếp nối”, với chuỗi hoạt động được xây dựng theo ba trục xuyên suốt: ký ức – con người – doanh nghiệp thật.

Top