• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ គូសសញ្ញាទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ។

ប្រការនេះបង្ហាញជាថ្មីម្តងទៀតថា ប្រទេសទាំងពីរតែងតែចាត់ទុកគ្នាទៅវិញទៅមក ដែលជាសមមិត្តជាបងប្អូនជឿទុកចិត្ត ជាមិត្តជិតស្និទ្ធ ជាដៃគូសំខាន់បំផុតលើគ្រប់វិស័យ។

ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមអញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម


អញ្ជើញធ្វើការវាយតម្លៃអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងភរិយា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងភរិយា; ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងភរិយា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Ba Hung  បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រការនេះបង្ហាញជាថ្មីម្តងទៀតថា ប្រទេសទាំងពីរតែងតែចាត់ទុកគ្នាទៅវិញទៅមក ដែលជាសមមិត្ត ជាបងប្អូនជឿទុកចិត្ត ជាមិត្តជិតស្និទ្ធ ជាដៃគូសំខាន់បំផុតលើគ្រប់វិស័យហើយទន្ទឹមនឹងនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដោយរួមគ្នាជំនះរាល់ឧបសគ្គនិងការលំបាក ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានផ្លែផ្កាថែមទៀត។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ដើម្បីជួបពិភាក្សាផ្ទាល់ ចាប់តាំងពីមហាសន្និបាតបក្សនៃប្រទេសនីមួយៗនិងពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគីក្នុងស្ថានភាពបច្ចុប្បន្ន ជាពិសេសការសម្របសម្រួលក្នុង ការអនុវត្តនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់ប្រទេសនីមួយៗផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top