• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចចាប់ផ្ដើមឆ្នាំមិត្តភាពវៀតណាម-កម្ពុជា

នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅថ្ងៃទី២០ ខែមករា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន។

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន។ (រូបថត៖ VOV)


នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ពង្រាយអនុវត្តន៍សន្ធិសញ្ញានិងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរប្រកប ដោយប្រសិទ្ធភាព ចូលរួមចំណែកក្នុងការពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនង សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យចាប់ពី សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ រហូតដល់អប់រំបណ្ដុះបណ្ដាល វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រនិង បច្ចេកទេស។ រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពគ្នាលើការបង្កើនកិច្ចសហការ ដាក់ ពង្រាយអនុវត្តន៍យ៉ាងសកម្មនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរអំពីការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក វៀតណាម-កម្ពុជាផងដែរ។ ភាគី ទាំងពីរបានបញ្ជាក់នូវសារសំខាន់នៃការពង្រឹងសាមគ្គីភាព កុងសង់ស៊ីស កិត្យានុភាព និងមជ្ឈភាពរបស់អាស៊ាន។ ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់នូវសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនៅតំបន់ ធានាសេរីភាពនិងសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍; ដោះស្រាយជម្លោះដោយ សន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ជំរុញការចរចា ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបាន COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង និងសមស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការបទេសវៀតណាមលោក Bui Thanh Son ក៏បានអញ្ជើញមកជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្ដេច សាយ ឈុំ និងប្រធានរដ្ឋសភា សម្ដេច ហេង សំរិន។ ឆ្លៀតឱកាសនេះដែរ លោករដ្ឋមន្រ្តី Bui Thanh Son បានទទួលជួប ជាមួយថ្នាក់ដឹកនាំសមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជា ហើយបានប្រគល់អំណោយបុណ្យ តេតជូនដល់សហគមន៍ ជនរួមជាតិនៅកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹម

លោក Pham Minh Chinh និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងប្រ៊ុយណេ ដារូសាឡឹម ចាប់ពីថ្ងៃទី៨ ដល់ ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។

Top