• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដោះស្រាយរាល់ការលំបាកនិងជំពាក់ជំពិនក្នុងដំណើរការអនុវត្តគម្រោងវិនិយោគសាធារណៈ

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ អង្គ​ប្រជុំ​បាន​ស្តាប់របាយការណ៍បកស្រាយ ទទួលយកនិងកែសម្រួលលើពង្រាងច្បាប់វិនិយោគសាធារណៈ (ធ្វើវិសោធន​កម្ម)​ និង​ពិភាក្សាអំពីពង្រាងច្បាប់នេះតែម្តង។
 
ច្បាប់​ស្តីពីការវិនិយោគសាធារណៈធ្វើវិសោធនកម្ម សំដៅដោះស្រាយ​រាល់បញ្ហា​លំបាក​និង​ឧបសគ្គ​នានាក្នុង​ការ​អនុវត្ត​ ព្រ​មទាំងធានាឲ្យមានស្ថិរភាព ​រវាងច្បាប់ វិនិយោគ​ សាធា​រណៈនិងច្បាប់ថវិកាជា​តិ ច្បាប់​គ្រប់​គ្រង​បំណុល​សាធា​រណៈ ច្បាប់ការពារបរិស្ថាន​ និងច្បាប់ដីធ្លីជាដើម។​ ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​និង​ថវិកា​របស់​រដ្ឋស​ភាវៀ​ត​ណាម ​លោក Nguyen Duc Hai បានឱ្យដឹ​ង​ថា៖
 
“គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់ទុកថា ដើម្បីបង្កើនការគ្រប់គ្រងបំណុលសាធារណៈ បំណុលបរទេស បំណុល​របស់រដ្ឋាភិបាលនោះ ការដាក់ស្នើទៅកាន់នាយករដ្ឋមន្រ្តីនូវសេចក្តីសំរេចចិត្ត លើគោល​នយោបាយ​វិនិយោគ​លើប​ណ្តាគ​ម្រោងដែលប្រើប្រាស់ទុន ODA ប្រាក់កម្ចីអនុគ្រោះពីបរទេសគឺចាំ​បាច់ណាស់។  ដូច្នេះ​ គណៈ​កម្មាធិ​កា​រអចិន្ត្រៃយ៍រដ្ឋសភា ចង់រ​ក្សាបទបញ្ជាស្តីពីការ គ្រប់គ្រងសម្រាប់គ​ម្រោង ODA ដូចទៅនឹង​សេចក្តី​ព្រាង​​ច្បាប់ ​ដែលបានដាក់ជូនរដ្ឋសភា នៅសម័យ​ប្រជុំលើកទី ៦។  តាមនោះ ​នាយក​រដ្ឋមន្រ្តី​នឹង​ផ្តល់​សេចក្តី​សម្រច​​លើ​គោលនយោបាយវិនិយោគសម្រាប់គម្រោងកម្ចី ODA និងប្រាក់កម្ចីអនុគ្រោះសម្រាប់ក្រុម A, B និង C ផង​ដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

អាណិកជនវៀតណាមនៅឯបរទេស ចូលរួមអបអរសាទរបុណ្យតេតប្រពៃណី ឆ្នាំ២០២៥

អាណិកជនវៀតណាមនៅឯបរទេស ចូលរួមអបអរសាទរបុណ្យតេតប្រពៃណី ឆ្នាំ២០២៥

នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំកម្មវិធី “ជួបប្រាស្រ័យជាមួយប្រជាជនវៀតណាមនៅឯបរទេស អបអរសាទរនិទាឃរដូវឆ្នាំ ២០២៥"។ គណៈប្រតិភូអាណិកជនវៀតណាមជាង១ពាន់នាក់មកពីប្រទេស និងតំបន់ដែនដីរាប់សិបកន្លែង បានមកទីក្រុង ដើម្បីចូលរួមជំនួបនេះ។

Top