• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាណឺម៉ាកបញ្ជាក់ពីករណីដំបូងដែលឆ្លងជំងឺរាតត្បាត COVID-១៩

នាថ្ងៃទី ២៧ខែ កុម្ភៈ មជ្ឈដ្ឋានមន្ត្រីសុខាភិបាលដាណឺម៉ាកបានឲ្យដឹងថា ប្រទេសនេះបានបញ្ជាក់ពីករណីដំបូងនៃការឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលឱ្យជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី  COVID-១៩។

ករណីឆ្លងវីរុស SARS-CoV-2 ដំបូងនេះ ត្រូវបានរកឃើញបន្ទាប់ពីវិលត្រឡប់មកពីវិស្សមកាលនៅភាគខាងជើងនៃប្រទេសអ៊ីតាលី។
នាបច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានដាក់នៅដាច់ដោយឡែកនៅផ្ទះតែម្តង។

នៅប្រទេសកាណាដា នាយករងស្ថាប័នសុខាភិបាលសាធារណៈ លោក Howard Njoo បានឲ្យដឹងថាទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស SARS-CoV-2 ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកាណាដាក៏កំពុងរៀបចំផែនការ B ដើម្បីទប់ទល់នឹងបញ្ហានេះ ក្នុងករណីដែលរាល់វិធានការទប់ស្កាត់ទាំងនេះត្រូវបរាជ័យផងដែរ។ ថ្លែងមតិនៅឯសភាជាន់ទាបកាណាដាកាលពី ថ្ងៃទី ២៦ ខែកុម្ភៈ លោក Howard Njoo បានអះអាងថា ប្រទេសកាណាដាមានសមត្ថភាពក្នុងការទប់ទល់នឹងជំងឺរាតត្បាត COVID-១៩។  រហូតដល់ពេលនេះ កាណាដាគ្រាន់តែរកឃើញអ្នកឆ្លងវីរុស SARS-CoV-2 ចំនួន ១២ នាក់តែប៉ុណ្ណោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

នៅវេលាម៉ោង ៩៖០០ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា (ទីក្រុងហាណូយ) បានប្រារព្ធសម័យប្រជុំលើកទី ១០ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៥។

Top