ដាក់ជូនបញ្ជីរាយនាមដើម្បីជ្រើសតាំងអនុប្រធានរដ្ឋសភានិងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា(Nguyễn Dân - TTXVN)
បន្តសម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានដាក់ជូនបញ្ជីរាយនាម ដើម្បីរដ្ឋសភាជ្រើសតាំងអនុប្រធានរដ្ឋសភា និងសមាជិកមួយចំនួន នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ តាមនោះ លោក Do Ba Ty អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងលោក Phung Quoc Hien(ដែលទើបនឹងបានរដ្ឋសភាអនុម័តលាលែង ពីដំណែងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ-ថវិកា) ត្រូវបានតែងតាំងកាន់ដំណែងអនុប្រធានរដ្ឋសភា។ តាមនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បាន ឧទ្ទេសនាមសមាជិកចំនួន៧រូបចូល ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម